Lynk & Co បញ្ចេញម៉ូដែលថ្មីតម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lynk & Co 03 Champion Edition ស៊េរីឆ្នាំ ២០២៥ គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ជាមួយតម្លៃលក់ខ្ទង់ ២ម៉ឺនដុល្លារក្នុងប្រទេសចិន ។

Lynk & Co 03 Champion Edition ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយអំពីរូបរាងនឹងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណា និងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ LED រចនាបែបបញ្ឈរ ព្រមទាំងថាសកង់ស្ព័រ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយឈីប Qualcomm snapdragon 8155 ។ លើសពីនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ ដែលរួមបញ្ចូលនៅមុខងារដល់ទៅ ២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម