
រថយន្តប្រភេទ sedan Lynk & Co 10 EM-P ដំណើរដោយប្រព័ន្ធ (plug-in hybrid) របស់ក្រុមហ៊ុន Geely Automobile បានចាប់ផ្តើមបើកទទួលការបញ្ជាទិញកក់ទុកមុននៅប្រទេសចិនក្នុងតម្លៃ ២៦ ៧២០ ដុល្លារ។ រថយន្តនេះផ្តល់ជូនប្រព័ន្ធបើកបរកង់បួន (AWD) ជាមួយនឹងកម្លាំង ៥២៣hp និងបំពាក់ប្រព័ន្ធជំនួយការបើកបរ G-Pilot H7 ជាមួយនឹងសមត្ថភាពគណនាថាមពល 700 TOPS ។
រថយន្ត Lynk & Co 10 EM-P បំពាក់មកជាមួយ (plug-in hybrid) ដំណើរដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ turbocharged អាចផលិតកម្លាំងងបាន ១២០ kW (១៦១ hp) រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ (P1+P3) អាចផលិតកម្លាំងសរុប បាន ១៨០ kW (២៤១ hp)។ លើសពីនេះ រថយន្ត 10 EM-P មានម៉ូទ័រអគ្គិសនីឯករាជ្យអាចផលិតបាន ៩០ kW (១២១ hp) នៅអ័ក្សខាងក្រោយ ដែលផ្តល់នូវប្រព័ន្ធបើកបរកង់ទាំងបួន (AWD)។
នៅពេលម៉ាសុីនចំហេះក្នុងនិងម៉ូទ័រអគ្គិសនីដំណើរការរួមគ្នាអាចផលិតកម្លាំងសរុបដល់ ៣៩០ kW (៥២៣ hp) និងកម្លាំងបង្វិល ៧៥៥ Nm។ សម្រាប់ម៉ូឌែលម្រិតមូលដ្ឋានបំពាក់មកជាមួយអាគុយLFP ទំហំ 18.4 kWh ផ្ដល់ជូនរយៈចម្ងាយបើកបាន ១០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC និងអាចជាន់ស្ទុះពីកុងទ័រសូន្យទៅមួយរយគីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,៩ វិនាទី។ ។ បន្ថែមពីរថយន្ដនេះ ផ្ដល់ជូនជាមួយជម្រើសអាគុយ LFP Shendun (Aegis) ទំហំ ៣៨,២ kWh ផ្ដល់ជូនរយៈចម្ងាយបើកបាន ១៩២ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC និងអាចជាន់ស្ទុះពីកុងទ័រសូន្យទៅមួយរយគីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,១ វិនាទី និងអាចសាកពី ១០% ទៅ ៦០% ក្នុងរយៈពេល ១៣ នាទី។
ផ្នែកខាងក្នុងរបស់រថយន្ត Lynk & Co 10 EM-P មាន ៤ ជម្រើសពណ៌៖ មាសលាយខ្មៅ, ពណ៍ខ្មៅសុទ្ធ, ពណ៍ស, និងពណ៍ទឹកក្រូច។ ផ្នែកខាងមុខរថយន្ដបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៥,៤ អ៊ីញ កុងទ័រប្រភេទ LCD ទំហំ ១២,៦ អ៊ីញ អ្វីកាន់តែពិសេសបានបន្ថែមជាមួយស្លាយកុងទ័រ Head Up Display (HUD) ទំហំ ២៥,៦ អ៊ីញ។
ចំពោះប្រព័ន្ធកម្សាន្តរបស់ Lynk & Co 10 EM-P ដំណើរដោយបន្ទះឈីប Snapdragon 8295 និងប្រព័ន្ធប្រតិបត្តិការ Flyme Auto OS។ រថយន្តរថយន្ដនេះក៏បំពាក់ជាមួយឧបករណ៍បំពងសម្លេង Harman/Kardon ចំនួនរហូតដល់ ២៣ គ្រាប់ ដែលមានកម្លាំងដល់ ១៦០០ W កន្លែងសាកថ្មទូរស័ព្ទឥតខ្សែទំហំ ៥០ W និងភ្លើងលម្អ Ambeint Light ចំនួន ២៥៦ ពណ៌៕