
រថយន្ត plug-in hybrid ប្រភេទ sedan ម៉ូឌែល Lynk & Co 10 EM-P របស់ក្រុមហ៊ុន Geely Automobile ទទួលបានការកក់ទុកមុនចំនួន ១២ ៨៨៦គ្រឿង ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការបើកទទួលការបញ្ជាទិញទុកមុននៅប្រទេសចិន ជាមួយតម្លៃ ១៩២ ០០០យន់ ស្មើប្រមាណ ២៦ ៧២០ដុល្លារ។
រថយន្ត Lynk & Co 10 EM-P គឺជាម៉ូឌែលទី ១២ របស់ក្រុមហ៊ុននេះសម្រាប់ការដាក់លក់នៅលើទីផ្សារក្នុងស្រុក។ រថយន្តនេះ បំពាក់មកជាមួយ (plug-in hybrid) ដំណើរដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ turbocharged អាចផលិតកម្លាំងងបាន ១២០ kW (១៦១ hp) រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ (P1+P3) អាចផលិតកម្លាំងសរុប បាន ១៨០ kW (២៤១ hp)។ លើសពីនេះ រថយន្ត 10 EM-P មានម៉ូទ័រអគ្គិសនីឯករាជ្យអាចផលិតបាន ៩០ kW (១២១ hp) នៅអ័ក្សខាងក្រោយ ដែលផ្តល់នូវប្រព័ន្ធបើកបរកង់ទាំងបួន (AWD)។
នៅពេលម៉ាសុីនចំហេះក្នុងនិងម៉ូទ័រអគ្គិសនីដំណើរការរួមគ្នាអាចផលិតកម្លាំងសរុបដល់ ៣៩០ kW (៥២៣ hp) និងកម្លាំងបង្វិល ៧៥៥ Nm។ សម្រាប់ម៉ូឌែលម្រិតមូលដ្ឋានបំពាក់មកជាមួយអាគុយLFP ទំហំ 18.4 kWh ផ្ដល់ជូនរយៈចម្ងាយបើកបាន ១០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC និងអាចជាន់ស្ទុះពីកុងទ័រសូន្យទៅមួយរយគីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,៩ វិនាទី។ ។ បន្ថែមពីរថយន្ដនេះ ផ្ដល់ជូនជាមួយជម្រើសអាគុយ LFP Shendun (Aegis) ទំហំ ៣៨,២ kWh ផ្ដល់ជូនរយៈចម្ងាយបើកបាន ១៩២ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC និងអាចជាន់ស្ទុះពីកុងទ័រសូន្យទៅមួយរយគីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,១ វិនាទី និងអាចសាកពី ១០% ទៅ ៦០% ក្នុងរយៈពេល ១៣ នាទី៕