Lynk & Co បញ្ចេញម៉ូដែលប្រើអគ្គិសនិ លាយសាំង អាចរត់បានលើស ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co គ្រោងនឹងធ្វើការនាំយកនៅរថយន្ត Lynk & Co 08 ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid នៅកាន់ទីផ្សារអឺរ៉ុបនៅក្នុងឆ្នាំ ២០២៥ នេះ ដែលមានតម្លៃលក់ចាប់ពី ៥៥ ៥៣០ ដុល្លារឡើងទៅ ។

ទាក់ទងផ្នែកថាមពលម៉ាស៊ីនរបស់ថយន្ត Lynk & Co 08 នៅទីផ្សារអឺរ៉ុប មិនទាន់មានព័ត៌មានបង្ហាញនៅឡើយទេ ប៉ុន្តែនៅប្រទេសចិន រថយន្តនេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣៥០ សេះ ផ្គួបជាមួយអាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៤៥ គីឡូម៉ែត្រ ខណៈប្រើអគ្គិសនី លាយសាំង អាចបើកបរបានចម្ងាយ ១១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨២០ ម.ម ទទឹង ១ ៩១៥ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៤៨ ម.ម ។ សម្រាប់រូបរាង និងការឌិស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ប្រើប្រាស់នៅចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ​ រួមទាំងអេក្រង់បង្ហាញលើកញ្ចក់ HUD និងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម