M760i Final V12 Edition នឹងក្លាយជាឡាន BMW ប្រើម៉ាស៊ីន V12 ចុងក្រោយបង្អស់

[ទីផ្សាររថយន្តបរទេស] ម៉ាស៊ីន BMW V12 កំពុងតែត្រៀមខ្លួនចាកចេញពីពិភពលោក ហើយក្រុមហ៊ុននេះរំពឹងថា នឹងផលិតរថយន្តចុងក្រោយដែលប្រើម៉ាស៊ីនដ៏អស្ចារ្យនោះ។

ដើម្បីអបអរប្រវត្តិរយៈពេល ៣៥ឆ្នាំនៃម៉ាកអាល្លឺម៉ង់ BMW ជាមួយម៉ាស៊ីន V12 នោះ ក្រុមហ៊ុនកំពុងតែផលិតរថយន្ត 7-Series ក្នុងចំនួនមានកំណត់ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែកលើ BMW M760i xDrive រថយន្តម៉ូដែលពិសេស Final V12 នឹងមានផលិតត្រឹមតែ ១២គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារនោះ ហើយមានតម្លៃចាប់ពី ២០០ ០០០ដុល្លារក្នុងមួយគ្រឿង។

រថយន្ត BMW M760i xDrive Final V12 នឹងបំពាក់ម៉ាស៊ីនចំណុះ ៦,៦លីត្រ ទំហំ ១២ស៊ីឡាំង ជាមួយ mono-scroll turbochargers ចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៦០១សេះ ប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៨វគ្គ។ BMW អះអាងថា វានឹងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទីប៉ុណ្ណោះ។

ក្នុងនោះ អ្វីដែលចែកដាក់រវាង Final V12 និងម៉ូដែលធម្មតា គឺ តែម V12 នៅខាងក្រោយ និងយ៉ាន់កង់ទំហំ ២០អ៊ីញ Style 760M double-spoke alloy មានពណ៌ប្រផេះ Window Grey ឬ ខ្មៅ Jet Black ព្រមទាំងដុំហ្វ្រាំងពណ៌ខៀវ ឬ ខ្មៅ។ ក្រៅពីនោះ ក៏មានតែម “THE FINAL V12” នៅលើគម្របម៉ាស៊ីន និង តែម “1 OF 12” នៅកាប៊ីនខាងក្នុងទៀតផង។

សូមបញ្ជាក់ថា ផលិតកម្មនៃរថយន្តនេះ ត្រូវបានគេកំណត់ឲ្យចាប់អារម្មណ៍ នៅក្នុងខែមិថុនា ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម