Maextro S800 បង្ហាញខ្លួនជាផ្លូវការដាក់លក់ក្នុងតម្លៃចន្លោះពី៩មុឺនជាងដល់១៤មុឺនដុល្លារ

ក្រុមហ៊ុន Huawei និង JAC Motors បាន​ប្រកាស​ជា​ផ្លូវការក្នុងការដាក់បង្ហាញរថយន្ត​ប្រណីត​លំដាប់​កំពូល​របស់​ពួកគេ គឺម៉ូឌែល Maextro S800 នៅ​ក្នុង​ប្រទេស​ចិន។ រថយន្ត​នេះ​ដាក់លក់ជាមួយ​តម្លៃ​ចន្លោះ​ពី ៧០៨ ០០០ ទៅ ១ ០១៨ ០០០យ័ន ស្មើនឹង ៩៨ ៣០០ ទៅ ១៤១ ០០០ដុល្លារ​។

រថយន្ត S800 ត្រូវ​បាន​ផ្តល់​ជូន​ទាំង​ម៉ូដែល​អគ្គិសនី​សុទ្ធ (pure electric) និង​ម៉ូដែល​អគ្គិសនី​លាយសាំង (EREV)។ ម៉ូឌែលអគ្គិសនី​សុទ្ធ ​ដំណើរការដោយ​ម៉ូទ័រអគ្គិសនី​ចំនួន៣ ​អាចផលិតកម្លាំងបាន ៨៥២សេះ និងបំពាក់មកជាមួយថអាគុយទំហំ ៩៤.៣ kWh អាចបើកបរបានចម្ងាយ ៦២២ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ល្បឿន CLTC ។ រថយន្ដក៏គាំទ្រការសាកថ្មល្បឿនលឿន 5C charging សាកថ្មពី ១០%-៨០% ប្រើពេលត្រឹមតែ១២នាទី។

ចំណែកប្រភេទអគ្គិសនីលាយសាំង EREV ដំណើរការដោយម៉ាសុីនចំណុះ ១.៥ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីប្រភេទ Dual-motor 4WD អមជាមួយអាគុយទំហំ ៦៥ kWh ។ រថយន្ដ Maextro S800 ក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្ម 800V high-voltage system គាំទ្រនូវកម្លាំងសាក 6C charging  អាចសាកថ្មចាប់ពី ១០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១០.០ នាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភេទ EREV មាន២ជម្រើសផ្សេងគ្នា៖

  • EREV ម៉ូទ័រពីរ (Dual-motor EREV): អាចផលិតកម្លាំងបាន ៥២៣សេះ ប្រើអគ្គិសនីសុទ្ធអាចបើកបានចម្ងាយ ៤០០គីឡូម៉ែត្រ ប៉ុន្តែបើប្រើសអគ្គិសនីលាយសាំងអាចបើកបានចម្ងាយ ១ ៣៣៣គីឡូម៉ែត្រ។

  • EREV ម៉ូទ័របី (Tri-motor EREV): ម៉ូដែលនេះផ្តល់កម្លាំងដល់ទៅ ៨៥២សេះ។ ប្រើអគ្គិសនីសុទ្ធអាចបើកបានចម្ងាយ ៣៦៥គីឡូម៉ែត្រ ប៉ុន្តែបើប្រើសអគ្គិសនីលាយសាំងអាចបើកបានចម្ងាយ ១ ២០០គីឡូម៉ែត្រ។ 

រថយន្ដទាំង២ម៉ឌែលនេះសុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាអាគុយ Huawei’s Whale Battery 2.0។ បន្ថែមពីនេះអតិថិជនក៏មានជម្រើសរថយន្ដជាជម្រើស ៤កៅអីនិង ៥កៅអី តាមតម្រូវការចង់បានរបស់ខ្លួន។

Maextro S800 ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​ឆ្លាតវៃ ADS 4 ចុងក្រោយ​បំផុត​របស់ Huawei ​មាន​សមត្ថភាពអាចបញ្ជាដោយប្រើសម្លេងតាមរយៈ “AI trains AI”។ លើសពីនេះរថយន្ដនេះក៏​បំពាក់មកជាមួយ​ឧបករណ៍​ចាប់សញ្ញា LiDAR ចំនួន ៤ និង​ឧបករណ៍​ចាប់សញា្ញផ្សេង​ទៀត​ចំនួន ៣២ សម្រាប់​ការ​យល់​ឃើញ​ទូលំទូលាយ ៣៦០ដឺក្រេ និង​ការ​គាំទ្រ​សម្រាប់​ស្ថានភាព​បើកបរ​ស្មុគស្មាញ ដូចជា​ការ​បើកបរ​ក្នុង​គន្លង​ផ្លូវ​តូចចង្អៀត ការ​គេចវេស​ឧបសគ្គ​ដោយ​ស្វ័យប្រវត្តិ និង​ការ​ចត​រថយន្ត​បាន​ត្រឹមត្រូវ។ លើស​ពី​នេះ វា​ក៏​មាន​ប្រព័ន្ធ​កាប៊ីន​បើកបរ​ឆ្លាតវៃ Harmony ALPS 2.0 និង​បច្ចេកវិទ្យា​ទំនាក់ទំនង Huawei Galaxy ផង​ដែរ។

សុវត្ថិភាព​គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​លេចធ្លោ ​តួខ្លួនរបស់រថយន្ដនេះ. ​ត្រូវ​បាន​ផ្សំ​ឡើង​ពី​ដែក​ថែប​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត និង​អាលុយមីញ៉ូម ដោយ​ក្នុង​នោះ ២៤% ជា​ដែក​ថែប​បង្កើត​ដោយ​កម្ដៅ​លើសពី ១៥០០ MPa។ ការ​​រចនា​នេះធ្វើឡើង​ដើម្បី​បំពេញ​តាម​ស្តង់ដារ​សុវត្ថិភាព C-NCAP ប្រាំ​ផ្កាយ និង C-IASI 3G+៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម