RS Q8 គឺជារថយន្តដ៏ថ្លៃបំផុតមួយរបស់ក្រុមហ៊ុន Audi Sport ហើយក៏ជា SUV ដ៏មានកម្លាំងខ្លាំងបំផុតផងដែរ ក្នុងត្រកូលម៉ាកកង ៤ នេះ។
ថ្មីៗនេះក្រុមហ៊ុនកែច្នៃរថយន្ត Manhart Performance នៅក្នុងប្រទេសអាល្លឺម៉ង់ បានយក Audi RS Q8 ទៅកែច្នៃ ដោយដាក់ឈ្មោះថ្មីឲ្យវាថា Manhart RQ 900។
Manhart RQ 900 នេះ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំងរហូតដល់ទៅ ៨៨៨សេះ ខណៈរថយន្ត Audi RS Q8 មានកម្លាំងត្រឹមតែ ៥៩១សេះប៉ុណ្ណោះ។
ក្រៅពីកម្លាំង Manhart RQ 900 ក៏មានកែកុនរូបរាងខាងក្រៅ ព្រមទាំងលក្ខណៈពិសេសមួយចំនួនទៀត ដូចជា ប្រអប់លេខ, យ៉ាន់, ប្រព័ន្ធបូម និងសាក់ស៊ីផងដែរ។ គួរឲ្យដឹងថា រថយន្ត Manhart RQ 900 នេះ នឹងត្រូវផលិតត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ ហើយក្នុងមួយគ្រឿងមានតម្លៃប្រមាណ ៣០៣ ៤០០ដុល្លារ លើទីផ្សារបរទេស៕