ថ្មីៗនេះ ក្រុមហ៊ុនកែរថយន្តប្រណីត Mansory បានបញ្ចេញរថយន្តស្ព័រថ្មីរបស់ខ្លួនហៅថា Mansory Cabrera ដែលកែចេញពីរថយន្ត Lamborghini Aventador SVJ។
រថយន្ត Mansory Cabrera ត្រូវបានផលិតឡើងតែ ៣គ្រឿងប៉ុណ្ណោះលើពិភពលោក ដើម្បីអបអរខួបលើកទី ៣០ឆ្នាំរបស់ក្រុមហ៊ុន Mansory។
Cabrera ត្រូវបានឌីហ្សាញយ៉ាងស្រស់ស្អាត និងទាក់ទាញខ្លាំងបំផុត តាំងពីផ្នែកខាងក្រៅ ដល់ផ្នែកខាងក្នុង។ ទោះជាយ៉ាងណា វានៅតែរក្សាម៉ាស៊ីនរបស់ Aventador SVJ ដដែល គឺ ចំណុះ ៦,៥លីត្រ naturally-aspirated ទំហំ ១២ស៊ីឡាំង ប៉ុន្តែ Mansory បានកែឲ្យវាមានកម្លាំងដល់ ៨១០សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥៥គីឡូម៉ែត្រក្នុងមួយម៉ោង៕
គួរឲ្យដឹងថា រថយន្ត Lamborghini Aventador SVJ មានតម្លៃជាង ៥០០ ០០០ដុល្លារទៅហើយ ដូច្នេះរថយន្ត Mansory Cabrera នឹងមានតម្លៃលើសនេះទៅទៀត៕