Maserati ចេញឡាន Ghibli ម៉ូដែលពិសេសថ្មី ហៅថា “Sportivo Special Editions”

ក្រុមហ៊ុនអ៊ីតាលី Maserati បានប្រកាសចេញរថយន្ត Ghibli ម៉ូដែលពិសេសថ្មី ហៅថា “Sportivo Special Editions” នៅលើទីផ្សារប្រទេសអង់គ្លេស សម្រាប់ស៊េរីឆ្នាំ២០២១។

រថយន្ត Maserati Ghibli Sportivo Special Editions ថ្មីនេះនឹងផ្តល់ជម្រើសតួខ្លួន ៣ ពណ៌ គឺ Nero Ribelle, Grigio Maratea និង Blu Emozione។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថាចំពោះ Sportivo Special Editions នេះ គឺមានតែលើម៉ូដែល Ghibli Hybrid ដែលប្រើម៉ាស៊ីន V6 កម្លាំង ៣២៥សេះប៉ុណ្ណោះ។ ក្នុងនោះ វាមានបមពាក់យ៉ាន់ Alloy ២០អ៊ីញ ពណ៌ខ្មៅរលោង, ពូកស្បែកពណ៌ខ្មៅ, បន្ទះដាក់លេខអាលុយមីញ៉ូមលើដៃចង្កូត, កៅអីមុខប្រភេទស្ព័រ អាចសារ៉េបាន ១២បែប ហើយមានមុខងារកម្តៅ, មានរំលេចឈើក្នុងកាប៊ីន និងកាមេរ៉ាមើលក្រោយ ផងដែរ។

ថ្វីបើក្រុមហ៊ុន Maserati មិនទាន់បានប្រកាសចេញតម្លៃនៃរថយន្ត Ghibli Sportivo Special Editions នេះក៏ដោយ ប៉ុន្តែម៉ូដែល Ghibli Hybrid ស៊េរីឆ្នាំ២០២១ ធម្មតា ត្រូវបានដាក់លក់ក្នុងតម្ឡៃចាប់ពី ៧៩ ២៨០ដុល្លារ នៅក្នុងប្រទេសអង់គ្លេស ដូច្នេះម៉ូដែលពិសេសនោះអាចនឹងថ្លៃជាងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម