រថយន្តប្រណិតខ្នាតមធ្យម ដែលជាក្តីសង្ឃឹមរបស់ក្រុមហ៊ុន Maserati នឹងត្រូវឈប់ផលិតបន្ទាប់ពីម៉ូដែលឆ្នាំ២០២២ ខាងមុខនេះបើយោងតាមសារព័ត៌មាន Automotive News។ របាយការណ៍នេះបានបន្តថា៖ «ការផលិតត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ឆ្នាំ ២០២២ ដោយពុំជំនួសម៉ូឌែលថ្មីឡើយ។
ក្រុមហ៊ុន Maserati ពុំទាន់បញ្ជាក់ចំពោះព័ត៌មាននេះឡើយ ប៉ុន្តែវាមានហេតុផលសមស្រប ខណៈក្រុមហ៊ុនអ៊ីតាលីនេះកំពុងពង្រឹងឡើងវិញ ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ ប៉ុន្តែមុនពេលក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ ក្រុមហ៊ុននេះបានប្រកាសចេញនូវរថយន្ត Crossover ម៉ូឌែលថ្មី Grecale ផងដែរ។
បច្ចុប្បន្ន រថយន្ត Ghibli ជាម៉ូឌែលប្រភេទ entry-level របស់ Maserati ប៉ុន្តែដោយចំនួននៃការលក់ធ្លាក់ចុះនាប៉ុន្មានឆ្នាំចុងក្រោយ ដែលតម្រូវបានជីវិតនៃរថយន្តត្រូវបានអស់នាឆ្នាំក្រោយ។
រថយន្ត Ghibli ឆ្នាំ២០២២ មានតម្លៃចាប់ពី ៧៦ ២០០ដុល្លារ ដោយថ្លៃជាងម៉ូឌែលឆ្នាំកន្លងចំនួន ៤ ០០០ដុល្លារ។ ដោយវាដំណើរការដោយម៉ាស៊ីន ៣.០លីត្រ V6 អាចផលិតកម្លាំងបាន ៣៤៥សេះ៕