រថយន្ត Maserati Ghibli Hybrid ត្រូវបានកំណត់ឲ្យដាក់បង្ហាញ នៅឯកម្មវិធី 2020 Beijing Motor Show ប៉ុន្តែដោយសារតែការដាក់បម្រាម ព្រោះតែបញ្ហាកូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនរថយន្តអ៊ីតាលីខាងលើលើកថ្ងៃបង្ហាញតែម្តង។
ក្រោយមក Maserati បានប្រកាសពីកាលបរិច្ឆេទថ្មី ដោយយកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែថ្ងៃនោះក៏ត្រូវបានលើកបន្តទៀត។ ឥឡូវនេះ រថយន្ត Maserati Ghibli Hybrid នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទិ១៦ ខែកក្កដា ឆ្នាំ២០២០ វិញ។ វានឹងបង្ហាញខ្លួននៅលើគេហទំព័រផ្លូវការរបស់ Maserati តាមរយៈកម្មវិធីប្រកាសអនឡាញមួយ។
រថយន្ត Ghibli Hybrid ទំនងជាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំង ៣២៥សេះ។ វានឹងអាប់ដេតរូបរាងផ្នែកខាងមុខ និងខាងក្រោយ ហើយប្រហែលជាបំពាក់អេក្រង់កម្សាន្តថ្មី និងកុងទ័រឌីជីថលផងដែរ៕