Maserati Ghibli Hybrid បង្ហាញខ្លួនជាផ្លូវការ អាប់ដេតការឌីហ្សាញថ្មី

ក្រុមហ៊ុន Maserati បានប្រកាសចេញរថយន្ត Ghibli Hybrid ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ ដោយបំពាក់ប៉ាណាមុខថ្មី មើលទៅរឹតតែទាក់ទាញជាងមុន។

រថយន្ត Maserati Ghibli Hybrid ថ្មី បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ជាមួយនឹងប្រព័ន្ធ Mild-hybrid ៤៨វ៉ុល បង្កើតកម្លាំងបានសរុប ៣៣០សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ Ghibli Hybrid មានកម្រិតស៊ីសាំងជាមធ្យមចន្លោះពី ៨,៥ ទៅ ៩,៦លីត្រ/១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯកាប៊ីនខាងក្នុងវិញ វាបានបំពាក់អេក្រង់ធំជាងមុន ទំហំ ១០,‌១អ៊ីញ ដែលបង្ហាញរូបភាពបានច្បាស់ល្អ និងកុងទ័រដែលមានការឌីហ្សាញថ្មីផងដែរ។

គួរឲ្យដឹងថា Ghibli Hybrid គឺជាជំហ៊ានដំបូងនៅក្នុងគម្រោងនាំយករថយន្តអគ្គិសនីមកក្នុងម៉ាក Maserati។ GranTurismo និង GranCabrio ដែលជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធរបស់ Maserati នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម