Maserati Levante ជំនាន់ថ្មី SUV ម៉ូដែលលំដាប់ខ្ពស់បំផុត នឹងផ្តល់ជូនតែថាមពលអគ្គិសនីប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Maserati ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការអភិវឌ្ឍន៍រថយន្ត Maserati Levante Folgore ជំនាន់ទី ២ បានបង្ហាញថាម៉ូដែលលំដាប់ខ្ពស់បំផុតរបស់ខ្លួន នឹងផ្តល់ជូនតែប្រភេទប្រើថាមពលអគ្គិសនីប៉ុណ្ណោះ ជាមួយការត្រៀមខ្លួនមកដល់នៅឆ្នាំ ២០២៥ ។

ក្នុងអំឡុងពេលសម្ភាសន៍ជាមួយគេហទំព័រ Autocar នាយកប្រតិបត្តិ Maserati លោក Davide Grasso បានបង្ហាញថា ការអភិវឌ្ឍន៍រថយន្ត Levante ថ្មីនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការរួមបញ្ចូលគ្នារវាងម៉ាក Stellantis ទាំង ១៤ ។ នៅក្នុងបរិបទដូចគ្នានេះ Autocar រាយការណ៍ថា Maserati Levante Folgore នឹងផ្អែកលើម៉ូដែលដែលបានអភិវឌ្ឍឡើងវិញ និងប្រភេទអគ្គិសនី ដោយប្រើស្ថាបត្យកម្ម Giorgio architecture របស់ Alfa Romeo ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Levante ជំនាន់ទី ២ ត្រូវបានគេរំពឹងថានឹងមកជាមួយជម្រើសថាមពលម៉ាស៊ីនខុសៗគ្នា ដោយផ្តល់ជូនប្រភេទបើកបរប៉ុង ២ តាមស្តង់ដារ។ ក្នុងនោះម៉ូដែលដ៏មានឥទ្ធិពលបំផុតទំនងជានឹងទទួលបានម៉ូទ័រអគ្គិសនីចំនួន ៣ ដែលបានចែករំលែកជាមួយ GranTurismo Folgore ថ្មី អាចផលិតកម្លាំងបាន ៧៥១ សេះ និងកម្លាំងរមួល ១ ៣៥០ ញ៉ូតុនម៉ែត្រ។ តួរលេខនេះច្រើនជាងម៉ូដែលកំពូលរបស់ Maserati Levante Trofeo បច្ចុប្បន្ន ដែលបង្កើតកម្លាំងបាន ៥៨០ សេះ និងកម្លាំងរមួល ៧២៩ ញ៉ូតុនម៉ែត្រ ពីម៉ាស៊ីន Twin-turbo ចំណុះ ៣,៨  លីត្រ V8 របស់វា។

Maserati មានពាក្យចចាមអារ៉ាមថានឹងធ្វើការលើអាគុយដែលបានធ្វើឲ្យប្រសើរឡើងដែលអាចត្រូវបានបំពាក់ទៅលើរថយន្ត Quattroporte Folgore ម៉ូដែលលំដាប់ខ្ពស់បំផុតប្រភេទ sedan នឹងត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំ ២០២៤ ។ បន្ថែមពីនេះ អាគុយដូចគ្នានឹងរកឃើញមាននៅរថយន្ត SUV នេះដែលបណ្តាលឱ្យមានបើកបរបានចម្ងាយឆ្ងាយទៅនឹងគូប្រកួតប្រជែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម