[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Maserati បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Maserati Grecale Alba Limited Edition ដែលមានលក់តែនៅទីផ្សារប្រទេសអ៉ីតាលីប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៩៨ ១០០ ដុល្លារ ខណៈក្រុមហ៊ុនមិនទាន់បង្ហាញថា រថយន្តផលិតក្នុងចំនួនប៉ុន្មានោះទេ ។
Maserati Grecale Alba បំពាក់ដោយម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ។
សម្រាប់រថយន្តត្រូវបានផលិតឡើងយកចេញពីម៉ូដែល Maserati Grecale GT 250 ដោយបានបន្ថែមឲ្យកាន់តែមានភាព premium ដោយផ្នែកខាងមុខមានប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ Matrix-LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងបំពង់ស៊ីមាំងភ្លោះសងខាងផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ទៅដោយគ្រឿងបរិក្ខាទំនើបៗ និងមានតម្លៃខ្ពស់ ព្រមទាំងកុងទ័របង្ហាញព័ត៌មានឌីជិថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ឧបករណ៍បំពងសំឡេងម៉ាក Sonus Faber ចំនួន ១៤ចំនុច កន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕