Maxus បញ្ចេញឡាន MPV ប្រជែង Lexus LM មានតម្លៃលក់អត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Maxus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Maxus G10 Max ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ១៥ ១៧០ ដុល្លារ ដល់ ១៦ ៤០៧ ដុល្លារនៅទីផ្សារប្រទេសចិន ។

Maxus G10 Max ស៊េរីឆ្នាំ ២០២៥ ផ្តល់នៅជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥២១៨ មម ទទឹង ១៩៨០ មម កំពស់ ១៩២៨ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣១៩៨ មម ។ សម្រាប់ផ្នែកខាងក្រៅទទួលបានការឌីស្សាញថ្មី ដោយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ ក៏ដូចជាទ្វារូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះទំហំធំរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត ក៏ដូចជាកៅអីជួរទី ២ ជាប្រភេទ Captain-seat ថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម