
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC បានធ្វើការដាក់ចេញលក់ជាផ្លូវការ Pre-sales នៅរថយន្ត Maxus G50 ស៊េរីថ្មីចុងក្រោយ ប្រភេទ minivan នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២០ ០០០ ដុល្លារ ។
Maxus G50 ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ៩៦ សេះ និងម៉ូទ័រអគ្គិសនីមានកម្លាំង ២១៤ សេះ ផ្កួបជាមួយអាគុយ អាចបើកបរបានចម្ងាយ ៨៥គីឡូម៉ែត្រ ខណៈប្រើអគ្គីសនី លាយសាំង អាចបើកបរបាន ១៤០៥ គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេង ១,៤២ លីត្រ/១០០ គីឡូម៉ែត្រ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ១ ៨២៥ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានរូបរាងបែបជ្រុង ដោយបានបំពាក់ប៉ាណាគ្មានស៊ុម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៧អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញផ្តល់នៅជម្រើស ៧កៅអី មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕