កាលពីពេលថ្មីៗកន្លងទៅនេះ Mazda បានចេញលក់រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ MX-30 សម្រាប់ទីផ្សារអឺរ៉ុប ហើយឥឡូវនេះវាទើបតែចេញលក់នៅក្នុងប្រទេសជប៉ុនទៀត ប៉ុន្តែប្រើម៉ាស៊ីនសាំងជាមួយប្រព័ន្ធ Mild-hybrid ទៅវិញ។
Mazda ហៅម៉ាស៊ីននេះថា e-Skyactiv G ដែលគួបផ្សំរវាងម៉ាស៊ីនសាំង Skyactiv-G ចំណុះ ២លីត្រ naturally aspirated ជាមួយប្រព័ន្ធ M Hybrid កម្លាំង ៥,១គីឡូវ៉ាត់ ដើម្បីជួយដល់ម៉ូទ័រ និងអាគុយ។ ប្រព័ន្ធ Mild-hybrid នេះនឹងជួយឲ្យ MX-30 ខ្លាំងជាងមុន និងជាន់ស្ទុះជាងមុន ទោះបីជាវាមិនសូវសន្សំសំចៃដូចប្រភេទប្រើថាមពលអគ្គិសនីសុទ្ធក៏ដោយ។
យ៉ាងណាក៏ដោយ Mazda ក៏នឹងចេញលក់រថយន្ត MX-30 ប្រើអគ្គិសនីសុទ្ធនៅក្នុងប្រទេសជប៉ុន នាឆ្នាំក្រោយដែរ។
គួរឲ្យដឹងថា រថយន្ត Mazda MX-30 (ប្រើ mild-hybrid) នេះមានតម្លៃចាប់ពី ២ ៤២០ ០០០យ៉េន (២២ ៩០០ដុល្លារ) និងអាចឡើងដល់ ៣ ៣៩៣ ៥០០យ៉េន (៣២ ១០០ដុល្លារ) ឯណោះ។ វាមានទាំងជម្រើសប៉ុងមួយ 2WD និង ប៉ុងពីរ AWD៕