កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mazda បានប្រកាសថា រថយន្ត Mazda CX-5 ជំនាន់ក្រោយរបស់ពួកគេនឹងទទួលបាននូវប្រព័ន្ធ Hybrid powertrain ថ្មី ដែលត្រូវបានបង្កើតឡើងដោយខ្លួនផ្ទាល់។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mazda ក៏បាននិយាយបន្ថែមផងដែលថា រថយន្តមួយនេះនឹងទទួលបាននូវម៉ាស៊ីន Skyactiv-Z បួនស៊ីឡាំងថ្មី ដែលគ្រោងចេញលក់នៅក្នុងឆ្នាំ២០២៧ រួមជាមួយនឹងជម្រើសប្រព័ន្ធ Plug-in Hybrid ថ្មីផងដែរ។
លើសពីនេះទៅទៀត Mazda CX-5 ជំនាន់ក្រោយ នឹងមានរចនាប័ទ្មថ្មីដែលមានលក្ខណៈងាយស្រួលនៅក្នុងការប្រើប្រាស់ជាងមុនដោយក្រុមហ៊ុនមួយនេះបានអះអាងថា នឹងកាត់បន្ថយការរចនាដែលមានភាពស្មុគស្មាញរបស់ CX-5 ចំនួន ៦០ភាគរយ។
គួរបញ្ជាក់ផងថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Mazda កំពុងផ្តោតលើការផ្លាស់ប្តូរទៅរថយន្តអគ្គិសនីទាំងស្រុង ហើយក៏មានផែនការបង្កើតរថយន្តថ្មីៗសម្រាប់ដំណាក់កាលទី៣ របស់ពួកគេ (ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៣០) រួមជាមួយបច្ចេកវិទ្យា inline-six engines ជំនាន់ថ្មី ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុលរបស់ពិភពលោក និងគោលរពតាមច្បាប់របស់រដ្ឋាភិបាលរបស់ប្រទេសខ្លួន៕