
នៅក្នុងពិព័រណ៍រថយន្តប្រចាំឆ្នាំ ២០២៥ នៅទីក្រុងសាងហៃ ប្រទេសចិន, ប្រធានក្រុមហ៊ុន Mazda លោក Masahiro Moro បានប្រកាសឲដឹងថា ពួកគេនឹងវិនិយោគជាង ១០ ពាន់លានយន់ (ប្រហែល ១,៣៨លានដុល្លារ) ដើម្បីពង្រីកអាជីវកម្មរថយន្តនៅក្នុងប្រទេសចិន ជាមួយគោលដៅផលិតចំនួន ៣០០ ០០០ គ្រឿង ក្នុងឆ្នាំ ២០២៧ ដែលក្នុងនោះរួមបញ្ចូលនូវរថយន្តអគ្គិសនី និងកូនកាត់ចំនួន ៩០ភាគរយ។
ចំពោះការធ្វើប្រតិបត្តិការរថយន្តទាំងនេះនឹងធ្វើឡើងនៅក្នុងរោងចក្រក្នុងទីក្រុង Nanjing ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការស្រាវជ្រាវ ផលិត និងការនាំចេញរបស់ក្រុមហ៊ុនផ្ទាល់។
គួរបញ្ជាក់ថា រថយន្តម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Mazda ដែលប្រកាសចេញលក់នៅក្នុងប្រទេសចិនគឺរថយន្ត Mazda EZ-60 ដែលជារថយន្តមួយដែលកំពុងតែទទួលបាននូវការចាប់ចិត្តជាច្រើនពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះនោះទេ នៅក្នុងឆ្នាំ២០២៥ នេះ, ក្រៅពី Mazda EZ-60 ក្រុមហ៊ុន Mazda ក៏គ្រោងនឹងបង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនជាច្រើនទៀតផងដែរ៕