Mazda រំពឹងថាឡាន CX-50 នឹងជួយ​បង្កើនចំនួនលក់ថែម ១៥ម៉ឺនគ្រឿងទៀត

Mazda CX-5 បានក្លាយជារថយន្តលក់ដាច់បំផុតមួយរបស់ Mazda ក្នុងឆ្នាំនេះ ដោយគិតមកទល់ពេលនេះវាអាចលក់ចេញបានជាង ១៣ម៉ឺនគ្រឿង ហើយ Mazda មានគម្រោងពង្រឹងរថយន្តម៉ូដែលនេះជាមួយរថយន្តថ្មីមួយទៀតដែលមានឈ្មោះស្រដៀងគ្នាគឺម៉ូដែល CX-50។

រូបភាព Render

Mazda បានបញ្ជាក់ថា CX-50 នេះមិនមែនចូលមកជំនួសរថយន្ត CX-5 ដូចដែលបានលេចលឺកន្លងមកនោះទេ ប៉ុន្តែក្រុមហ៊ុនរំពឹងថារថយន្តនេះនឹងជួយបន្ថែមចំនួនលក់ ១៥ម៉ឺនគ្រឿងទៀត ទៅក្នុងចំនួនលក់សរុបរបស់ Mazda នៅទីផ្សារសហរដ្ឋអាមេរិក។

បើតាមការលើកឡើងរបស់លោក Akira Marumoto នាយកប្រតិបត្តិ Mazda បានឲ្យដឹងថាការបង្ហាញចេញរថយន្ត CX-50 គឺក្នុងគោលបំណងពង្រឹងកេរ្តិ៍ឈ្មោះរថយន្ត SUV របស់ក្រុមហ៊ុន ហើយ​សហរដ្ឋអាមេរិកគឺជាទីផ្សារធំមួយ ដោយវាមានចំណែក ៧០% នៃចំនួនលក់លើសកលរបស់ Mazda។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Marumoto និយាយថា CX-50 នឹងមានទំហំប្រហែលនឹងរថយន្ត CX-5 ប៉ុន្តែវានឹងមានកន្លែងដាក់ឥវ៉ាន់ធំជាងមុន ខណៈដែលរថយន្តនេះរំពឹងថានឹងបង្ហាញចេញជាផ្លូវការនៅក្នុងសប្ដាហ៍នេះ។

តម្លៃរបស់រថយន្ត CX-50 នេះរំពឹងថានឹងតម្លៃជាងរថយន្ត CX-5 បន្តិច ដូចគ្នានឹងករណីដែលរថយន្ត CX-30 មានតម្លៃថ្លៃលើស CX-3 អ៉ីចឹងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម