Mazda កំពុងសម្ងំធ្វើការ លើឡាន Mazda 3 Coupe ទ្វារ ២ថ្មី

Mazda 3 បច្ចុប្បន្ននេះមានលក់ជាប្រភេទតួខ្លួន Sedan និង Hatchback ហើយបើគិតទាំង ម៉ូដែល CX-30 ទៀត នោះមានទាំង Crossover ផងដែរ។ ប៉ុន្តែអ្វីដែល Mazda មិនមាន គឺម៉ូដែលទ្វារពីរ Coupe។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះអាចនឹងលែងមានក្នុងពេលឆាប់ៗ បន្ទាប់ពីគេបានរកឃើញនូវឯកសារប៉ាតង់ ដែលបានចុះជាមួយនឹងការិយាល័យប៉ាតង់អាមេរិក United States Patent and Trademark Office ព្រមទាំង ការិយាល័យប៉ាតង់អឺរ៉ុប European Patent Office ដែលបង្ហាញឲ្យឃើញពីការផលិត Mazda 3 Coupe។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ប៉ាតង់ខាងលើនោះបានចុះកាលពីខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានចុះផ្សាយនៅខែមករា ឆ្នាំ២០២២ នេះ ដែលបង្ហាញឲ្យឃើញថា Mazda ចង់បង្កើតរថយន្ត Mazda 3 Coupe ដើម្បីប្រជែងជាមួយនឹង រថយន្ត Honda Civic។

ស្ថិតនៅក្នុងឯកសារនោះ ថ្វីបើយើងមិនបានឃើញរូបរាងរថយន្តពេញលេញក៏ដោយ ប៉ុន្តែយើងអាចមើលឃើញនូវរូបរាងស្រដៀងនឹង Mazda 3 Hatchback ជាមួយនឹងតួខ្លួនទ្វារពីរ តែម្តង។ យ៉ាងណាមិញ អនាគតនៃរថយន្ត Mazda 3 Coupe ទៅជាយ៉ាងណា ឬវាអាចបង្ហាញខ្លួននៅលើទីផ្សារឬក៏អត់នោះ យើងមានតែរង់ចាំមើលតទៅទៀតសិនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម