[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការបង្ហាញឈ្មោះរថយន្តអគ្គិសនីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Mazda CX-6e ប្រភេទ Crossover និងបានស្នើពាណិជ្ជសញ្ញាដែលដាក់នៅក្នុងប្រទេសតំបន់អឺរ៉ុប គ្រោងនឹងឈានជើងចូលទីផ្សារនៅក្នុងឆ្នាំ ២០២៦ ។
Mazda CX-6e នឹងជារថយន្តដំបូងគេដែលប្រើប្រាស់ប៉ុងផ្នែកខាងក្រោយថ្មី ជាមួយគ្រោងឆ្អឹងដូចគ្នាដែលប្រើប្រាស់នៅរថយន្ត CX-70 និង CX-90 របស់ត្រកូល Mazda ។
គួរបញ្ជាក់ផងដែរថា Mazda បានធ្វើការផ្តល់ជូន CX-60 ប្រភេទ PHEV រួចមកហើយ ខណៈម៉ូដែលប្រើអគ្គិសនីសុទ្ធ នឹងធ្វើការប្រជែងទីផ្សារជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបានផងដែរ ៕