Mazda នឹងចាប់ដៃជាមួយ CATL ដើម្បីផលិតរថយន្ត EV ជំនាន់ថ្មីរបស់ខ្លួន!

ក្នុងការឆ្លើយតបនឹងនិន្នាការចុងក្រោយនៃឧស្សាហកម្មរថយន្តអគ្គិសនី ក្រុមហ៊ុន Mazda បានប្រកាសចាប់ដៃគូជាផ្លូវការជាមួយនឹងក្រុមហ៊ុនផលិតអាគុយដ៏ធំបំផុតរបស់ពិភពលោក CATL ដើម្បីពង្រឹងសមត្ថភាពផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនរបស់ខ្លួន។ ក្នុងនោះ ការសហការនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុន Changan Mazda ដែលជាក្រុមហ៊ុនរួមគ្នាបង្កើតនៅក្នុងប្រទេសចិន។

ចំពោះកិច្ចសហការនេះ នឹងផ្តោតលើការអភិវឌ្ឍរថយន្តអគ្គិសនីថ្មី ដោយប្រើប្រាស់នូវគ្រោងឆ្អឹឹង CIIC (Cell to Chassis) ដែលជាបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ CATL ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផលិត និងអភិវឌ្ឍរថយន្តថ្មីៗរបស់ Mazda សម្រាប់ប្រកួតប្រជែងនៅក្នុងទីផ្សារប្រទេសចិន និងអន្តរជាតិ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះក៏នឹងវិនិយោគជាង ១០ ពាន់លានយន់ (ប្រហែល ១,៣៨លានដុល្លារ) ដើម្បីពង្រីកអាជីវកម្មរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិនផងដែរ ជាមួយគោលដៅផលិតរថយន្តចំនួន ៣០០ ០០០ គ្រឿង ក្នុងឆ្នាំ ២០២៧ ដែលក្នុងនោះរួមបញ្ចូលនូវរថយន្តអគ្គិសនី និងកូនកាត់ចំនួន ៩០ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម