ក្រុមហ៊ុនរថយន្តជប៉ុន Mazda នឹងដាក់បង្ហាញរថយន្តប្រើអគ្គិសនីរបស់ខ្លួននៅក្នុងកម្មវិធី Tokyo Motor Show នាខែតុលាខាងមុខ។
អ្នកនាំពាក្យរបស់ Mazda បានឲ្យដឹងថា រថយន្តអគ្គិសនីនោះនឹងប្រើតួខ្លួនរបស់ Mazda CX-30 ប៉ុន្តែប្រើគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីថ្មីសន្លាងតែម្តង។
រថយន្តអគ្គិសនីរបស់ Mazda នឹងប្រើអាគុយកម្លាំង ៣៥,៥ គីឡូវ៉ាត់ម៉ោង និង ម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៤២ សេះ ។ គេរំពឹងថា អាគុយនោះអាចឲ្យវាបើកបានចម្ងាយចន្លោះពី ១៦០ ទៅ ២៤០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញ៕