Mazda បង្អួតរូបឡានភីកអាប់ BT-50 ឆ្នាំ២០២១ និងថ្ងៃប្រកាសចេញរបស់វាហើយ!

ក្រុមហ៊ុន Mazda បានបញ្ចេញរូបថតមួយសន្លឹកដំបូងបង្អស់ នៃរថយន្តភីកអាប់ BT-50 ស៊េរីឆ្នាំ២០២១ ដែលនឹងទទួលបានការឌីហ្សាញឡើងវិញថ្មី។

រថយន្ត Mazda BT-50 ឆ្នាំ២០២១ នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ហើយនឹងមិនផលិតផ្អែកតាមរថយន្ត Ford Ranger ដូចស៊េរីមុនៗឡើយ។ ផ្ទុយទៅវិញ BT-50 ថ្មី នឹងត្រូវផលិតផ្អែកតាមរថយន្តភីកអាប់ Isuzu D-Max ថ្មីដែលចេញកាលពីឆ្នាំមុនវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រថយន្ត Isuzu D-Max

ទោះជាយ៉ាងណាក៏ដោយ រូបថតមួយសន្លឹកដែលបង្ហាញដោយ Mazda ខាងលើ មិនបានបង្ហាញឲ្យឃើញអ្វីច្រើនឡើយ ក្រៅពីតួខ្លួនពីរបាំងកន្លះ និង ចង្កៀងក្រោយរាងបញ្ឈររបស់វា។ ជាមួយគ្នានេះដែរ ក៏គ្មានព័ត៌មានលេចធ្លាយអំពីកាប៊ីនខាងក្នុងវាដែរ ប៉ុន្តែរថយន្ត D-Max បំពាក់កុងទ័រទំហំ ៤,២អ៊ីញ និងអេក្រង់បង្ហាញព័ត៌មានទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បាន។

ដោយឡែក ចំពោះជម្រើសម៉ាស៊ីនរបស់ BT-50 ថ្មី ក៏មិនទាន់មានការបញ្ជាក់ណាមួយឡើយដែរ ប៉ុន្តែ D-Max ផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូត turbodiesel ចំនួន ២ គឺ ចំណុះ ១,៩លីត្រ មានកម្លាំង ១៤៨សេះ និង ចំណុះ ៣,០លីត្រ កម្លាំង ១៨៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម