
ក្រុមហ៊ុន Mazda Motor Corp បានប្រកាសជាផ្លូវការថា ពួកគេនឹងបណ្តាក់ទុនចំនួន ៥ ពាន់លានបាត ឫ ១៥០ លានដុល្លារ នៅក្នុងប្រទេសថៃ ដើម្បីផលិតរថយន្តអគ្គិសនីខ្នាតតូចប្រភេទ SUV ។ នេះបើយោងតាមក្រុមប្រឹក្សាភិបាលនៃការវិនិយោគរបស់ប្រទេសថៃ (BOI) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
ក្នុងនោះ ក្រុមប្រឹក្សាភិបាលនៃការវិនិយោគរបស់ប្រទេសថៃ (BOI) បាននិយាយថា ការវិនិយោគរបស់ក្រុមហ៊ុន Mazda Motor Corp គឺដើម្បីគាំទ្រដល់ការលក់រថយន្តក្នុងស្រុកថៃផ្ទាល់ និងការនាំចេញទៅកាន់ប្រទេសជប៉ុន និងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ដោយកំណត់គោលដៅផលិតកម្មចម្បង ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំ នេះបើយោងតាមសម្តីរបស់ប្រធានក្រុមហ៊ុន Mazda លោក Moro Masahiro ។
គួរឲដឹងថា ការលក់រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ ដែលជាទីផ្សាររថយន្ត EV ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៤០ភាគរយ នៅក្នុងឆ្នាំ ២០២៥ នេះ៕