Mazda ប្រកាសតម្លៃផ្លូវការ Mazda3 ២០២២ និងថែមម៉ូដែលពិសេសថ្មី Carbon Edition

Carbon Editions បានបង្ហាញពីការពេញនិយមពីសំណាក់អ្នកប្រើប្រាស់យ៉ាងខ្លាំង​ ហេតុនេះក្រុមហ៊ុន Mazda កំពុងពង្រីកត្រកូល ២០២២ របស់ខ្លួនដើម្បីរួមបញ្ចូលម៉ូដែលពិសេសថ្មី ដោយអោយឈ្មោះថា Mazda3 2.5 S Carbon Edition ថ្មី។

រថយន្ត Mazda3 2.5 S Carbon Edition ភ្ជាប់មកជាមួយជម្រើសប្រភេទ Sidan និង​ hatchback ​ដោយមានតួរខ្លួនពណ៌ Polymetal Gray រួមជាមួយកញ្ចក់ខ្មៅរលោង ក៏ដូចជាថាសកង់ទំហំ​ ១៨អ៊ីញ ពណ៌ខ្មៅផងដែរ។

សម្រាប់ផ្នែកកាបីន អតិថិជនអាចបន្ថែមនូវគ្រឿងបរិក្ខាមួយចំនួនដូចជា កៅអីពូកស្បែកពណ៌ក្រហម និង ឧបករណ៍បំពងសំឡេង ១២ ចំនុចម៉ាក Bose ជាមួយប៉ាណាអាលុយមីញ៉ូមបែបសំណាញ់។ ក្រៅពីចំណុចរៀបរាប់ខាងលើ រថយន្តបានបំពាក់ជាមួយគ្រឿងបរិក្ខាដូចគ្នានឹងម៉ូឌែល 2.5 S ដោយមាន ដំបូលបើក, កៅអីអ្នកបើកបរប្រភេទអេឡិចត្រូនិច និងមុខងារកម្តៅ ព្រមទាំងអេក្រង់ព័ត៌មានទំហំ ៨.៨អ៊ីញ, ម៉ាស៊ីនត្រជាក់ ២តំបន់ និងផ្លិតទឹកអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថនយន្ត Mazda3 2.5 S Carbon Edition ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២.៥ លីត្រ Skyactiv-G ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៨៦ សេះ និងកម្លាំងរមួល ២៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ដែលបញ្ចូនថាមពលទៅកាន់កង់មុខ។

ម៉ូដែលពិសេស Mazda3 2.5 S Carbon Edition មានតម្លៃចាប់ពី ២៦,៤០០ ដុល្លារ និងឡើងដល់ ២៧,៤០០ ដុល្លារ សម្រាប់ប្រភេទ Hatchback

ដោយទុក Carbon Edition មួយឡែក សម្រាប់ក្រុមត្រកូល Mazda3 ទាំងអស់ រួមមាន Mazda 3 2.5 Select , Preferred , Premium និង​ Turbo ក៏ទទួលបាននូវពណ៌ថ្មីអោយឈ្មោះPlatinum Quartz Metallic ផងដែរ

សម្រាប់តម្លៃបានកើនឡើងសម្រាប់ម៉ូដែលឆ្នាំ​២០២២ ខណៈដែលម៉ូដែលប្រភេទ entry-level Mazda3 2.0 តម្លៃចាប់ពី ២០,៨០០ ដុល្លារថ្លៃជាងម៉ូដែលឆ្នាំមុន ១៥០ ដុល្លារ ខណៈ Mazda3 2.5 Turbo sedan ឡើង ៥០០ ដុល្លារ មានតម្លៃដល់ ៣០,៥៥០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម