Mazda ប្រកាសបញ្ចប់ជីវិតរថយន្តរបស់ខ្លួន ១ម៉ូដែល នៅទីផ្សារមួយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅទីផ្សារចក្រភពអង់គ្លេស បានធ្វើការបញ្ចប់ជីវិតនៅរថយន្ត Mazda 2 supermini បន្ទាប់ពីជាង ១១ ឆ្នាំ ដែលមានតម្លៃលក់ ២៣ ៥០០ ដុល្លារ ទំនងជាដោយសារតែការរឹតបន្តឹងបទប្បញ្ញត្តិនៃការបំភាយឧស្ម័ននៅប្រទេសនេះ ។

Mazda2 ត្រូវបានបង្ហាញខ្លួននៅចក្រភពអង់គ្លេសជាដំបូងក្នុងឆ្នាំ ២០១៤ ដោយទទួលបានការអាប់ដេតបន្ថែមក្នុងឆ្នាំ ២០១៩ និងអាប់ដេតចុងក្រោយក្នុងឆ្នាំ ២០២៣ ដោយបច្ចុប្បន្ននៅមានចំនួនតិចតួចប៉ុណ្ណោះ ដែលត្រូវលក់មុនពេលបញ្ឈប់ការផលិត ដែលជាម៉ូដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង ICE ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមហ៊ុន Mazda UK បានបញ្ជាក់ថា សម្រាប់ការសម្រេចចិត្តបញ្ឈប់ការផលិតរថយន្តនេះ ដោយសារក្រុមហ៊ុនមានគោលបំណងឆ្ពោះទៅរកការបង្កើនថាមពលអគ្គិសនីនៃរថយន្ត Mazda 2 ប្រភេទ Hybrid ដែលជាជំហានមួយក្នុងការធានាថារថយន្តទាំងអស់រមានទម្រង់នៃការប្រើប្រាស់អគ្គិសនីនៅឆ្នាំ ២០៣០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម