Mazda 2 ឆ្នាំ២០២១ ជិះ១០០គ.ម ស៊ី ៣,៨លីត្រចេញលក់នៅថៃ ជាមួយតម្លៃជាង ១ម៉ឺនដុល្លារ

ក្រុមហ៊ុន Mazda ប្រចាំប្រទេសថៃ ទើបតែធ្វើការប្រកាសអំពីតម្លៃរថយន្ត Mazda 2 ម៉ូដែលឆ្នាំ២០២១ ជាផ្លូវការ ។ សម្រាប់ប្រទេសថៃ រថយន្ត Mazda 2 ម៉ូដែលឆ្នាំ ២០២១ មានចំនួន ៧ប្រភេទគឺ 1.3E, 1.3C, 1.3S, 1.3Sports, 1.3SP, XD និងXDL ដោយមានតម្លៃចាប់ពី ១៨ ២៧៩ដុល្លារ ដល់ ២៦ ៧៤៩ដុល្លារ។

សម្រាប់រូបរាងផ្នែកខាងក្រៅនៃរថយន្ត គឺពុំមានការផ្លាស់ប្តូរខ្លាំងឡើយ តែអ្វីដែលគួរអោយកត់សម្គាល់គឺ ផ្នែកខាងក្នុងនៃរថយន្ត បានបំពាក់ជាមួយ Paddle Shifter, Active Driving Display display, អេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ ដែលអាចភ្ជាប់ជាមួយ Mazda Connect Connection និង Reverse Cameraផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ​​ Mazda 2 ឆ្នាំ២០២១ ក៏បានបំពាក់ជាមួយបច្ចេកវិទ្យា i-Activsense មានដូចជាពោងសុវត្តិភាពផ្នែកខាងមុខ, ប្រព័ន្ធ Blind Spot, ប្រព័ន្ធ​ហ្វ្រាំង​បន្ទាន់​ស្វ័យប្រវត្តិ, ប្រព័ន្ធការពារការរអិល TCS, ប្រព័ន្ធរក្សារលំនឹង DSC, ESS automatic brake light, កាំម៉េរា ៣៦០ដឺក្រេ, ប្រព័ន្ធ GVC Plus torque distribution, ប្រព័ន្ធi-STOP momentary engine shutoff system និង ប្រព័ន្ធ​ i-ELOOP។

សម្រាប់ Mazda 2 ឆ្នាំ២០២១ មានជម្រើសម៉ាស៊ីន ២ប្រភេទគឺ ជម្រើសម៉ាស៊ីនម៉ាស៊ូត SkyActiv-D ចំណុះ ១,៥លីត្រ កម្លាំង ១០៥សេះ ​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ដៃ និង​ស្វ័យប្រវត្តិ ៦ វគ្គ និងកម្រិតស៊ី​ប្រេងជាមធ្យមចាប់ពី​ ៣,៨លីត្រ ចំពោះ​ការ​បើកបរ​ចម្ងាយ​ ១០០ គ.ម។ និងជម្រើសម៉ាស៊ីនម៉ាស៊ូត SkyActiv-D ចំណុះ ១,៣លីត្រ កម្លាំង ៩៣សេះ និងកម្រិតស៊ី​ប្រេងជាមធ្យមចាប់ពី​ ៤,៣លីត្រ ចំពោះ​ការ​បើកបរ​ចម្ងាយ​ ១០០ គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម