Mazda 2 មុខមាត់ថ្មី តម្លៃជិត ២ មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MAZDA បានធ្វើការប្រកាសដាក់បង្ហាញចេញនៅរថយន្ត Mazda 2​​ មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ១១ ៧៦០ ដុល្លារ ដល់ ១៩ ៥៤៤ ដុល្លារ នៅក្នុងទីផ្សារប្រទេសជប៉ុន។

សម្រាប់រថយន្ត Mazda 2 មុខមាត់ថ្មី បានទទួលកាងខាងមុខថ្មី និងប៉ាណាមុខបិទជិតហើយដំបូលជួយកាត់បន្ថយកំដៅបានយ៉ាងល្អផងដែរ។ លើសពិនេះ ក៏បានបន្ថែមពណ៌តួខ្លួនថ្មីដូចជា “Airstream Blue Metallic” និង “Aero Grey Metallic” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ណ្ណោះ Mazda 2 នេះក៏បានបន្ថែមនៅម៉ូដែលថ្មីចំនួន ២ គឺ 15 Sport និង XD Sport+ បានបន្ថែមនៅប៉ាណាមុខរចនាបែបស្ព័រជាមួយពណ៌ខ្មៅរលោង Black Tone Edition ថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៦ អ៊ីញ និងកៅអីស្បែកពណ៌ខ្មៅថ្នេដេរពណ៌ក្រហម។ បន្ថែមពីនេះ ក៏មានមកជាមួយនៅម៉ូដែល 15 BD, XD BD និង 15 Sunlit Citrus ផងដែរ។

ទាកទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Mazda 2 មុខមាត់ថ្មី ដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ Skyactive-G ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១១០ សេះ និងកម្លាំងរមួល ១៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ​ ៦ វគ្គ ប្រភេទបើកបរប៉ុង១ និងប៉ុង២ ផងដែរ។
  • ម៉ាស៊ីនម៉ាស៊ូត ១,៥ លីត្រ Skyactive ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម