Mazda CX-30 គឺជាប្រភេទរថយន្ត SUV ផលិតចេញពី Mazda 3 ប្រភេទ Hatchback។ វាបានលេចមុខក្នុងកម្មវិធីតាំងបង្ហាញរថយន្តកាលពីដើមឆ្នាំ ២០១៩ ហើយពេលនេះលក្ខណៈសម្បត្តិរបស់វាត្រូវបានបង្ហាញហើយ។
Mazda CX-30 មានបំពាក់ម៉ាស៊ីនដូចជា Mazda 3 ដែរ រួមមានម៉ាស៊ីនសាំង SkyActiv-G ចំណុះ ២,០ លីត្រ មាន ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១២២ សេះ ជិះ ១០០ គីឡូម៉ែត្រស៊ីប្រេងចន្លោះពី ៦,២ ទៅ ៧,៣ លីត្រប៉ុណ្ណោះ។
រថយន្តនេះក៏មានប្រភេទម៉ាស៊ីនម៉ាស៊ូតផងដែរ ដែលជា SkyActiv-D មានម៉ាស៊ីនចំណុះ ១,៨ លីត្រ អាចផលិតកម្លាំងបាន ១១៦ សេះ និងប្រើប្រាស់ម៉ាស៊ូតចន្លោះពី ៥,១ លីត្រ ទៅ ៦,៦ លីត្រ ចំពោះការបើកបរចម្ងាយ ១០០ គ.ម។
ម៉ាស៊ីនគ្រប់ប្រភេទមានភ្ជាប់ជាមួយប្រអប់លេខដៃ និងស្វ័យប្រវត្តិ ៦ វគ្គ រួមជាមួយជម្រើសបើកបរប៉ុងពីរ i-Active ផងដែរ។ ពីខាងក្នុងមានអេក្រង់ទំហំ ៨,៨ អ៊ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ហើយក៏មាន Head-Up Display ផងដែរ។
មានមកស្រាប់លើរថយន្តមានដូចជាពោងសុវត្ថិភាព ៧, មុខងារជំនួយអ្នកបើកបរដូចជាប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ, Adaptive Cruise Control, ប្រព័ន្ធរក្សាគន្លងផ្លូវ, ប្រព័ន្ធ Blind Spot, ប្រព័ន្ធ High Beam ស្វ័យប្រវត្តិ និងប្រព័ន្ធដាស់តឿនអ្នកបើកបរជាដើម។
រថយន្ត Mazda CX-30 រំពឹងថានឹងចេញលក់ចុងឆ្នាំ ២០១៩ នេះ ដោយតម្លៃលក់មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕