ក្រុមហ៊ុន Mazda បានចាប់ផ្តើមធ្វើការប្រកាសទទួល ការបញ្ជាទិញរថយន្តភីកអាប់ BT-50 សេរ៊ីថ្មីរបស់ខ្លូននៅក្នុងប្រទេសអូស្រ្តាលី នៅថ្ងៃទី ០១ ខែតុលានេះ មិនតែប៉ុណ្ណេះ ក្រុមហ៊ុន Mazda បានធ្វើការប្រកាសអំពីតម្លៃ និងបញ្ជាក់បន្ថែមអំពីរថយន្តភីកអាប់ដែលផលិតផ្អែកតាមរថយន្តភីកអាប់ Isuzu D-Max នេះផងដែរ។
សម្រាប់រថយន្ត BT-50 សេរ៊ីថ្មី មានជម្រើស ៣ម៉ូឌែលគឺ XT, XTR និង GT ដែលមានតួរខ្លូនពីរបាំងជាប្រភេទ Dual Cab Chassis (គ្មានទ្រុងក្រោយ) និងDual Cab Pickup មានតម្លៃចាប់ពី ៣២ ០០៤ដុល្លារ រហូតដល់ ៤៣ ៥៤៥ដុល្លារ។
រថយន្តភីកអាប់ BT-50 សេរ៊ីថ្មីនេះ បានបំពាក់ស្តង់ដាមកជាមួយ
- ថាសកង់អាលុយមីញ៉ូម (Alloy) ទំហំ ១៧អ៊ីញ
- ចង្កៀងខាងមុខប្រភេទ LED
- ប្រព័ន្ធដំណើរការម៉ាស៊ីនត្រជាក់
- ប្រព័ន្ធកំសាន្ត Touchscreen អេក្រង់ទំហំ ៧អ៊ីញ ជាមួយមុខងារភ្ជាប់ទូរស័ព្ទដៃ iOS និង Android (Smartphone integration) ប្លូធូស មុខងារ DAB + Digital Radio កាំម៉េរាក្រោយ
- ប្រព័ន្ធបញ្ជារអេឡិចត្រូនិចកញ្ចក់ចំហៀង បង្អូច និងមុខងារជាច្រើនបន្ថែមទៀត។
បន្ថែមពីនេះប្រភេទ Baseម៉ូដែលរបស់ភីកអាប់ BT-50 បានបំពាក់មកជាមួយនិងប្រព័ន្ធសុវត្តិភាពដូចជា ប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ, bling spot monitoring, lane keeping, ប្រព័ន្ធចូលចតមុខ-ក្រោយ, dynamic stability control, hill-descent and hill-launch assists, rear-cross traffic alert, turn assist and cruise control (សម្រាប់ម៉ូឌែលលេខដៃ) និង adaptive cruise control (សម្រាប់ម៉ូឌែលលេខស្វ័យប្រវត្តិ)។
BT-50 សេរ៊ីថ្មីនេះបានបំពាក់ជាមួយ និងម៉ាស៊ីនម៉ាស៊ូត ៣,០លីត្រ ទ័រប៊ូ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩២សេះ និងកម្លាំងបង្វិល ៤៥០Nm ព្រមទាំងដំណើរការជាមួយប្រអប់លេខដៃ ឬ អូតូ ៦វគ្គ សម្រាប់ជម្រើសប៉ុងមួយ និងប៉ុង២។