Mazda CX-20 នឹងក្លាយអ្នកជំនួសតំណែង CX-3 ផលិតឡើងជាពិសេសសម្រាប់ទីផ្សារអាស៊ាន

កាលពីពេលថ្មីៗនេះនាយកប្រតិបត្តិការរបស់ក្រុមហ៊ុន Mazda នៅក្នុងប្រទេសថៃ បានបង្ហើបខ្លះៗអំពីរថយន្ដម៉ូឌែលថ្មីរបស់ខ្លួន។ រថយន្ដគម្រូត្រូវបានគេរំពឹងថាជាម៉ូឌែល CX-20 ដំណើរការជាប្រព័ន្ធ Mild-Hybrid។ រថយន្ដនេអកំពុងស្ថិតក្នុងដំណាក់កាលសិក្សាអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ផ្តោតសំខាន់លើការរចនាបែបទាក់ទាញនិងសន្សំសំចៃ។

Xe bí ẩn của Mazda sắp ra mắt tại Thái Lan được đồn đoán là CX-20 mới toanh - Ảnh 2.ចំពោះរថយន្ត Mazda CX-3 ដែលមានវត្ដមាននៅលើទីផ្សារជាងមួយទសវត្សរ៍ ត្រូវបានក្រុមហ៊ុនប្រកាសបញ្ឈប់ការផលិតជាផ្លូវការហើយ។ ថ្មីៗនេះក្រុមមហ៊ុន Mazda ក៏បានធ្វើការដាក់ពាក្យស្នើសុំពាណិជ្ជសញា្ញ នៅក្នុងប្រទេសថៃ ក្នុងការសិក្សាឲ្យសុីជម្រៅ ហើយឈានដល់ការផលិតរថយន្ដនេះ។

រថយន្ត CX-20 រក្សារចនាបែប Kodo របស់ Mazda ស្រដៀងគ្នាទៅម៉ូឌែល CX-60 និង CX-90 គ្រាន់តែវាមានទំហំធំជាង។ រូបរថយន្ដគម្រូដែលបានបង្ហាញពីរថយន្ត SUV ខ្នាតតូចនេះ រំលេចដោយការរចនាបែបស្ព័រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Mazda បានវិនិយោគទឹកប្រាក់ ១៥០លានដុល្លារ ទៅក្នុងរោងចក្រផលិតរបស់ខ្លួននៅប្រទេសថៃ ហើយមានគោលបំណងផលិតរថយន្ត SUV ខ្នាតតូចអគ្គិសនីជំនាន់ថ្មី ដើម្បីដាក់លក់ក្នុងទីផ្សារប្រទេសថៃនិងទីផ្សារតំបន់អាស៊ានផងដែរ។ ព័ត៌មានបន្ថែមបានបញ្ជាក់ថា រថយន្ត CX-20  អាចនឹងដំណើរជាមួយប្រព័ន្ធ Mild-Hybrid ដែលផ្គូផ្គងជាមួយម៉ាស៊ីនបួនស៊ីឡាំង (inline-four engine) ដែលទំនងជាមានទំហំ ១.៥ ឬ ២.០ លីត្រ។

យ៉ាងណាមិញចំពោះព័ត៌មានលម្អិតក្រមហ៊ុនក៏មិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ ប៉ុន្តែជាមួយការរចនារូបរាងតូច ប្រើប្រាស់ប្រព័ន្ធ Mild-Hybrid ច្បាស់រថយន្ដនេះ ផ្ដោតសំខាន់ក្នុងការប្រើប្រាស់នៅក្នុងទីក្រុង ចំណែកតម្លៃក៏សមរម្យ ជាហេតុធ្វើឲ្យរថយន្ដសាកសមបំផុតក្នុងការដាក់លក់នៅក្នុងទីផ្សារតំបន់អាស៊ាន៕

Xe bí ẩn của Mazda sắp ra mắt tại Thái Lan được đồn đoán là CX-20 mới toanh - Ảnh 3.

ផ្ទាំងផ្សាយពាណិជ្ជកម្ម