Mazda CX-30 ស៊េរីឆ្នាំ២០២២ ឡើងថ្លៃលើសឆ្នាំមុន ប៉ុន្តែកាន់តែចំណេញលុយ ដោយសារហេតុផលនេះ

[ទីផ្សារបរទេស] Mazda CX-30 បានវិលត្រឡប់មកវិញជាមួយស៊េរីឆ្នាំ២០២២ ដោយតម្លៃមានការកើនឡើងបន្តិចបើធៀបនឹងស៊េរីឆ្នាំមុន ប៉ុន្តែការឡើងថ្លៃនេះគឺចំណេញទៅវិញទេបើប្រៀបធៀបនឹងស៊េរីមុន។

លើទីផ្សារអាមេរិករថយន្ត CX-30 2.5 S មានតម្លៃថ្លៃជាងមុន ១៥០ដុល្លារ ដែលចាប់ផ្ដើមពី ២២ ២០០ដុល្លារ។ ត្បិតថាឡើងថ្លៃមែន ប៉ុន្តែស៊េរីមុនគឺមានប្រើប្រាស់ប្រព័ន្ធបើកបរប៉ុង១ ខណៈដែលស៊េរីឆ្នាំ២០២២នេះ ប្រើប្រព័ន្ធបើកបរប៉ុងពីរ ដោយគិតចុះឡើងគឺចំណេញលុយ ១២៥០ដុល្លារ បើធៀបនឹង CX-30 2.5 S ប្រភេទប៉ុងពីរកាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកប្រភេទ S Select (តម្លៃចាប់ពី ២៤ ៦០០ដុល្លារ) និងប្រភេទ S Prefered (តម្លៃចាប់ពី ២៧ ៦៥០ដុល្លារ) ក៏ចំណេញលុយ ៨៥០ដុល្លារ និង ២០០ដុល្លារ ផងដែរ បើធៀបនឹងស៊េរីឆ្នាំមុន។

យ៉ាងណាក្ដីប្រភេទ CX-30 S Premium បានឡើងថ្លៃ ៤០០ដុល្លារ ធៀបនឹងស៊េរីឆ្នាំ២០២១ ដែលបច្ចុប្បន្ននេះវាមានតម្លៃចាប់ពី ៣០ ៥០០ដុល្លារ។

គួរដឹងថា CX-30 ស៊េរីឆ្នាំ២០២២ មិនបានផ្លាស់ប្ដូរលើផ្នែកម៉ាស៊ីននោះទេ ដោយស៊េរីទាបជាងគេនៅតែប្រើម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៦សេះ ហើយក៏មាននូវជម្រើសម៉ាស៊ីន Turbocharged ផងដែរ។ Mazda និយាយថា CX-30 ឆ្នាំ២០២២ នឹងចាប់ផ្ដើមចេញលក់នៅសហរដ្ឋអាមេរិកនៅដើមខែក្រោយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម