Mazda CX-30 ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការ តែជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Mazda បានប្រកាសតម្លៃរថយន្ត SUV ខ្នាតមធ្យមម៉ូដែលថ្មីសន្លាងរបស់ខ្លួន គឺ CX-30 ជាផ្លូវការ ដោយមានតម្លៃចាប់ពី ២១ ៩០០ដុល្លារសម្រាប់ម៉ូដែលប៉ុងមួយ និង ២៣ ៣០០ដុល្លារសម្រាប់ម៉ូដែលប៉ុងពីរ លើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Mazda CX-30 ចែកចេញជាច្រើនម៉ូដែលទៀត ដូចជា CX-30 Select តម្លៃ ២៣ ៩០០ដុល្លារ, CX-30 Preferred តម្លៃ ២៦ ២០០ដុល្លារ និង CX-30 Premium តម្លៃ ២៨ ២០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CX-30 បំពាក់អេក្រង់ Infotainment System ទំហំ ៨,៨អ៊ីង ជាមួយមុខងារ Mazda Connect, ផ្លិតទឹកអូតូ, ចង្កៀង LED, ប៊ូតុងបញ្ឈេះម៉ាស៊ីន, កាមេរ៉ាមើលក្រោយ ព្រមទាំងមុខងារសុវត្ថិភាព ដូចជា Driver Attention Alert, Radar Cruise Control with Stop and Go, Lane Departure Warning with Lane-keep Assist, Smart Brake Support និង High Beam Control ជាដើម។

Mazda CX-3០ បំពាក់ម៉ាស៊ីនថ្មី Skyactiv-G ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៦សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ ហើយមានជម្រើសប៉ុងមួយ និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម