រថយន្ត Mazda CX-5 ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារចក្រភពអង់គ្លេស កាលពី ២សប្តាហ៍មុន ហើយឥឡូវនេះ ក្រុមហ៊ុនបានបង្ហាញពីតម្លៃលក់របស់វាហើយ គឺចាប់ពី ៣៧ ៧៥០ដុល្លារ និងឡើងរហូតដល់ ៥២ ៩៨០ដុល្លារ។
រថយន្ត Mazda CX-5 ឆ្នាំ២០២២ ដាក់លក់ក្នុងចក្រភពអង់គ្លេស ផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតចំនួន ២ និង ម៉ាស៊ីនសាំងចំនួន ២ ដូចគ្នា។ សម្រាប់ប្រភេទ Base Model ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Skyactiv-G មានកម្លាំង ១៦៣សេះ ខណៈជម្រើសមួយទៀតគឺ ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Skyactiv-G មានកម្លាំង ១៩១សេះ។
ដោយឡែក ចំពោះប្រភេទម៉ាស៊ីនម៉ាស៊ូតវិញ គឺ ចំណុះ ២,២លីត្រ Skyactiv-D មានកម្លាំង ១៤៨សេះ និង ១៨១សេះ។
ខុសពីទីផ្សារសហរដ្ឋអាមេរិក ដែលរថយន្ត CX-5 មានជម្រើសប្រព័ន្ធបើកបរប៉ុងពីរ i-Activ AWD មកស្តង់ដារ ចំពោះទីផ្សារចក្រភពអង់គ្លេសឯណេះវិញ វាមានទាំងប្រភេទប៉ុងមួយវិលកង់មុខ និង ប៉ុងពីរ។
ចំពោះប្រភេទប៉ុងមួយ មានទាំងជម្រើសលេខដៃ ៦វគ្គ និង អូតូ ៦វគ្គ ខណៈប្រភេទប៉ុងពីរ មានតែជម្រើសប្រអប់លេខអូតូប៉ុណ្ណោះ ប៉ុន្តែមានបន្ថែមមុខងារ Off-Road Mode នៅក្នុង Mazda Intelligent Drive select (Mi-Drive) ទៀតផង៕