Mazda CX-5 ឆ្នាំ ២០២១ ចេញលក់ផ្លូវការ ជាមួយម៉ូឌែលពិសេស និងជម្រើសម៉ាស៊ីនថ្មី

រថយន្ដ Mazda CX-5 ឆ្នាំ ២០២១ ទើបតែត្រូវបានលក់ជាផ្លូវការនៅចក្រភពអង់គ្លេស ជាមួយនឹងការអាប់ដេតគ្រឿងបរិក្ខារទំនើបៗ មួយចំនួន។ នេះក៏ជាលើកទីមួយដែរ ដែល Mazda CX-5 បានជ្រើសរើសម៉ាស៊ីនសាំង ២,៥លីត្រ SkyActive-G។ ស្របគ្នានេះដែររថយន្តនេះក៏មានម៉ូឌែលពិសេស Kuro Edition ដែលមានកំណត់ផងដែរ។

ចំពោះ ម៉ូឌែលពិសេស Kuro Edition គឺមានត្រឹមចំនួនតែ ៧៥០គ្រឿងប៉ុណ្ណោះ ដែលមានពណ៌ខាងក្រៅ Soul Red Crystal ឬ Polymeral Gray។ វាបានបំពាក់ជាមួយថាសកង់ទំហំ ១៩អ៊ីញ, កៅអីខាងមុខ បញ្ជាដោយប្រព័ន្ធអេឡិចត្រូនិច នឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ SkyActive-G។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការអាប់ដេតផ្នែកខាងក្នុង និងខាងក្រៅ សម្រាប់ម៉ូឌែលឆ្នាំ ២០២១នេះ គឺពុំមានភាពខុសគ្នាពីម៉ូឌែលមុនៗឡើយ។ ដោយផ្នែកខាងក្នុងបានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple Carplay, Android Auto និងកម្មវិធីទូរស័ព្ទ MyMazda។

សម្រាប់ ម៉ាស៊ីនសាំង ឬ ម៉ាស៊ូត ប្រើប្រអប់លេខ ៦វគ្គអូតូ ឬ ប្រអប់លេខដៃ ៦វគ្គនៅតែមានវត្តមាន ហើយ Mazda ក៏បានបន្ថែមនូវជម្រើសម៉ាស៊ីន ២,៥លីត្រ SkyActive-G កម្លាំង ១៩១សេះ លើកដំបូងផងដែរសម្រាប់ រថយន្ដ Mazda CX-5 ឆ្នាំ ២០២១ នៅចក្រភពអង់គ្លេស។ រថយន្ដ Mazda CX-5 ឆ្នាំ ២០២១ មានតម្លៃចាប់ពី ៣៧ ២៥៩ដុល្លារ(£២៧ ២៣០) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម