Mazda CX-50 មានតម្លៃផ្លូវការចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានធ្វើការប្រកាសចេញតម្លៃផ្លូវការនៃរថយន្ត CX-50 សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ជាមួយតម្លៃចាប់ពី ២៨ ០២៥ ដល់ ៤២ ០០០ ដុល្លារ។

សម្រាប់រថយន្ត Mazda CX-50 ត្រូវបានផលិតទ្បើងនៅសហរដ្ឋអាមេរិកនៅឯរោងចក្រផលិតរួមគ្នារបស់ក្រុមហ៊ុន Mazda និង Toyota នៅ Huntsville រដ្ឋ Alabama សហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះថាមពលនៃរថយន្ត Mazda CX-50 ផ្តល់ជូននូវជម្រើស ២ ម៉ាស៊ីនរួមមាន៖

  • ម៉ាស៊ីនសាំង Skyactive-G ចំណុះ ២,៥លីត្រ ទំហំ ស៊ីទ្បាំង ផលិតកម្លាំង ១៩៤សេះ និងកម្លាំងរមួល ២៥៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គ។
  • ខណៈដែលម៉ាស៊ីនសាំង Skyactive-Turbo ចំណុះ ២,៥លីត្រ ទំហំ ស៊ីទ្បាំង ផលិតកម្លាំង ២៣១សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គផងដែរ។

បន្ថែមពីនេះរថយន្តនេះបានបំពាក់ស្តង់ដារមកជាមួយប្រព័ន្ធ i-Activ AWD ក៏ដូចជារបៀបបើកបរដែលអាចជ្រើសរើសបានដូចជា “Off-road និង sport driving”ផងដែរ។

រីឯផ្នែកខាងក្នុងរថយន្ត Mazda CX-50 បានបំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្ត ទំំហំ ៨,៨អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple Carplay, Android Auto, ប៊ូតុងចុច ប៊ូតុងចាប់ផ្តើម និងប្រព័ន្ធអូឌីយ៉ូ ៨ គ្រាប់។

ដោយទ្បែកចំពោះរថយន្ត Mazda CX-50 ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន៖ blind spot monitoring, ប្រព័ន្ធហ្វាំ្រងឆ្លាតវ៉ៃ ជាមួយនឹង pedestrian detection, Lane departure warning និង Rear traffic warning ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម