Mazda CX-70 2026 PHEV តម្លៃធូរជាងមុន ១ម៉ឺនដុល្លារ ហើយសាកភ្លើងជិះបានកាន់តែឆ្ងាយថែមទៀត

ក្រុមហ៊ុន Mazda ទើបតែបាន​ប្រកាសចេញតម្លៃថ្មីនៃរថយន្ត Mazda CX-70 2026 ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត​គឺសម្រាប់​ option PHEV ដែលមានតម្លៃធូរថ្លៃជាងស៊េរីឆ្នាំ​មុន ដល់ទៅ ១​ម៉ឺនដុល្លារ និងមានចម្ងាយបើកបរកាន់តែឆ្ងាយថែមទៀតផង។

គ្រប់ option ទាំងអស់​សម្រាប់រថយន្ត Mazda CX-70 ស៊េរីថ្មីនេះ គឺសុទ្ធតែមានតម្លៃធូរថ្លៃជាងមុន ក្នុងនោះ option ផ្សេងៗធូរថ្លៃជាងមុនត្រឹមតែ ១ពាន់ ២ពាន់ដុល្លារតែប៉ុណ្ណឹងទេ។ ដោយឡែក option PHEV ដែលកាលពីស៊េរីឆ្នាំ២០២៥ តម្លៃ ៥៤ ៤០០ (Premium) និង ៥៧ ៤៥០ដុល្លារ (Premium Plus) នោះ ឥឡូវសម្រាប់ស៊េរីឆ្នាំ២០២៦ គឺមានតម្លៃតែ ៤៤ ២៥០ដុល្លារ (PHEV SC) និង ៤៧ ២៥០ដុល្លារ (PHEV SC Plus)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mazda CX-70 PHEV 2026 មកជាមួយ​ម៉ាស៊ីន e-Skyactiv ចំណុះ ២,៥លីត្រ បំពាក់ជាមួយម៉ូទ័រអគ្គិសនី១ និងកញ្ចប់អាគុយ ១៧,៨គីឡូវ៉ាត់ម៉ោង។ ប្រព័ន្ធម៉ាស៊ីននេះ រួមបញ្ចូលគ្នា ផលិតបានកម្លាំង ៣២៣សេះ និងកម្លាំងរមួល ៥០០ញូតុនម៉ែត្រ។ ចំណែកចម្ងាយបើកបរនៃអាគុយត្រូវដំឡើងពី ៤១គីឡូម៉ែត្រ ដល់ ៤៨គីឡូម៉ែត្ររាល់ពេលសាកពេញ។

រថយន្តនេះ មកជាមួយពណ៌ខ្មៅ ប៉ាណាបែបសំបុកឃ្មុំ មាន spoiler នៅដំបូលខាងក្រោយ និងយ៉ាន់កង់ alloy ប្រផេះ ១៩អ៊ីងជាដើម។ មុខងារស្តង់ដារួមមាន ចុចប៊ូតុងបិទបើកគូទក្រោយ កម្តៅកញ្ចក់ចំហៀងនិងមាន​ភ្លើងស៊ីញ៉ូ LED ចង្កៀងបិទបើកអូតូ អំពូល LED Daytime running ប្រព័ន្ធគ្រប់គ្រងភ្លើងហ្វា និងផ្លិតទឹកបក់អូតូ។

Mazda Cx-70 នេះ បំពាក់អេក្រង់ទំហំ ១២,៣អ៊ីង ប្រើប្រព័ន្ធ Mazda Connect និងកុងទ័រឌីជីថល ១២,៣អ៊ីង មាន speaker ៨គ្រាប់ ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ និងមុខងារមួយចំនួនទៀតផង ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម