Mazda នៃប្រទេសជប៉ុនទើបបានបង្ហាញចេញជាផ្លូវការនូវរថយន្ត Mazda CX-8 ស៊េរីឆ្នាំ ២០២១ ដែលមានការផ្លាស់ប្ដូរមុខមាត់ថ្មី រួមទាំងមានផ្លាស់ប្ដូរការឌីហ្សាញផ្នែកក្នុង និងជម្រើសម៉ាស៊ីនផងដែរ។
រថយន្ត Mazda CX-8 ស៊េរីថ្មីមានជម្រើសម៉ាស៊ីនបីប្រភេទដែលក្នុងនោះមានម៉ាស៊ីនសាំង ២,៥លីត្រ ចំនួនពីរប្រភេទ និងម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ។ ប្រភេទម៉ាស៊ីនសាំងមាន SkyActiv-G 2.5 និង SkyActive-G 2.5T ដែលភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ ដែលមួយមានកម្លាំង ១៩០សេះ និងមួយមានកម្លាំង ២៣០សេះ។ ចំណែកម៉ាស៊ីនម៉ាស៊ីន SkyActiv-D 2.2 អាចផលិតកម្លាំងបាន ២០០សេះ និងប្រើលេខអូតូ៦វគ្គ។
Mazda CX-8 ស៊េរីថ្មីដែលនឹងដាក់លក់នៅជប៉ុនចាប់ពីថ្ងៃទី១៧ ខែធ្នូ នឹងមានដាក់លក់តម្លៃចាប់ពីប្រមាណ ៣២ ៤២៩ដុល្លារ សម្រាប់ SkyActive-D 2.2 និង SkyActiv-G 2.5 តម្លៃចាប់ពីប្រមាណ ២៨ ៧៥៧ដុល្លារ ហើយ SkyActiv-G 2.5T មានតម្លៃចាប់ពីប្រមាណ ៤៥ ៧៣៨ដុល្លារ៕