[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្ត Mazda CX-80 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Mazda CX-80 បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៩២ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៣ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៤ ភាគរយ
សម្រាប់រថយន្ត Mazda CX-80 ប្រភេទ mid-size SUV បានដាក់លក់ក្នុងទីផ្សារប្រទេសអូស្ត្រាលីកាលពីខែតុលា ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចន្លោះពី ៥៤ ៩៥០ ដុល្លារ ទៅ ៨៧ ២០០ ដុល្លារ ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនចំហេះក្នុង រួមទាំង Hybrid ផងដែរ ៕