Mazda CX-90 សេរីឆ្នាំ២០២៤ បង្ហាញខ្លួនផ្លូវការ ជាមួយជម្រើសម៉ាស៊ីនមានកម្លាំងរហូតដល់ ៣៤០សេះ

ក្រុមហ៊ុន Mazda បានធ្វើការប្រកាសចេញនៅរថយន្ត Mazda CX-90 សេរីឆ្នាំ២០២៤ សម្រាប់ទីផ្សារអាមេរិចខាងជើងជាផ្លូវការ។ សម្រាប់ម៉ូឌែលឆ្នាំ២០២៤ CX-90 ទទួលបាននូវជម្រើសម៉ាស៊ីនកូនកាត់ចំនួន ២ជម្រើសដោយ

  • ម៉ាស៊ីន PHEV ៤ស៊ី​ឡាំងដែលមានចំណុះ២,៥លីត្រ មកជាមួយម៉ូទ័រអគ្គីសនី អាចផលិតកម្លាំងសេះបាន ​៣២៣សេះ និងកម្លាំងរមួល ៥០០Nm ជាមួយអាគុយទំហំ ១៧,៨គីឡូវ៉ាត់ និងប្រអប់លេខ ៨វគ្គអូតូ។
  • ម៉ាស៊ីន ៦​ស៊ីឡាំង ​Turbo ចំណុះ ៣,៣លីត្រ ជាមួយប្រព័ន្ធកូនកាត់ Mild-hybrid ដែលវាអាចផលិតកម្លាំងសេះបាន ៣៤០សេះ​ និង​មាន​កម្លាំងរមួលរហូតដល់ ៥០០Nm និងមកជាមួយប្រអប់លេខ ៨វគ្គអូតូ។

សម្រាប់កាឌីសាញ Mazda CX-90 នេះ មានការឌីសាញដូចគ្នានឹងរថយន្ត CX-60 ដោយការចនាមកជា​មួយជាមួយនឹងប៉ាណាមុខជាប្រភេទ Gloss Black Grill ស៊ី​គ្នា​ទៅ​នឹ​ង​ចង្កៀងជាប្រភេទ​LED Projector Automatic ផ្នែកកាងក្រោយបានឌីសាញនូវរន្ធខ្យល់សងខាងរួមជាមួយSensor ៤គ្រាប់ផងដែល។ ក្រឡេកទៅមើលផ្នែកចំហៀងវិញក្រុមហ៊ុនក៏បានឌីសាញមកជាមួយនឹងប្រពន្ធ័ Air Aerodynamic ថ្មីដែលធ្វើឲ្យរថយន្តមានលំហូខ្យល់ល្អ នឹងជួយ​កាត់​បន្ថយនៅកាសន្សំប្រេងផងដែល សម្រាប់យ៉ានកង់វិញមានទំហំ​២១អ៊ីញជាប្រភេទ​អាលុយមីញ៉ូម។ សម្រាប់កាឌីសាញផ្នែកខាងក្រោយបានរចនាចង្កៀងក្រោយជាប្រភេទLED និងបានភ្ជាប់មជាមួយពាក្យ​Sky Active G​ ដែលជាប្រពន្ធ័ម៉ាស៊ីនមួយរបស់ Mazda ដែលអក្សរ G ដំណាងអោយម៉ាស៊ីនប្រភេទសាំង ហើយ i-Activ ជាប្រភេទ AWD រឺប៉ុង២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់កាឌីសាញផ្នែកខាងក្នុងវិញមកវាភ្លែកខុសពីរថយន្តដ៏ទៃដោយសារតែបានបំពាក់មកជាមួយស្បែក និងឈើប្រណិត ព្រមទាំងលេងជាមួយថ្នេរយ៉ាងទាក់ទាញ។ កៅអីជាប្រភេទស្បែកដែលមានប្រពន្ធ័បញ្ជា ៨របៀប រួមជាមួយក្តៅ-ត្រជាក់, ដៃចង្កូតប្រភេទស្បែក រួមមកជាមួយប្រពន្ធ័ Paddle Shift​។ អេក្រង់បង្ហាញព័ត៏មានវិញមានទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្តមានទំហំ ១២,៣អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Car paly, Android Auto, Voice Control, Wi-Fi អ្វីដែលពិសេសនោះវាមកជាមួយនឹងប្រពន្ធ័ ​Mazda Connected Services, ប្រពន្ធ័បំពងសំឡេងប្រភេទBose ១២គ្រាប់, កន្លែងសាកថ្មឥតប្រើខ្សែ, បូតុង Mi-Driveដែលជាបូតុងសម្រាប់ជម្រើសរើស Mode បើកបរ និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយ Auto Hold ផងដែល។

សម្រាប់រថយន្តនេះបានបំពាក់មកជាមួយប្រពន្ធ័សុវិត្ថភាព i-ACTIVSENSE SAFETY របស់ Mazda ដោយមានដូចជា៖

  • ប្រពន្ធ័កំណត់ល្បឿនបើកបរ Cruise Control
  • ប្រពន្ធ័បន្ថែមល្បឿននឹងបន្ថយល្បឿននឹងហ្វ្រាំងតាមរថយន្តខាងមុខ Radar Cruise Control
  • ប្រពន្ធ័ផ្តល់សញ្ញាពេលមានឧបសគ្គនៅពីក្រោយ Rear Cross Traffic Alert
  • ប្រពន្ធ័ជូនដំណឹងការព្រមានអំពីការចាកចេញពីគន្លងផ្លូវ ប្រសិនបើចាកចេញពីគន្លងផ្លូវ​ដោយអចេតនានោះប្រព័ន្ធផ្តល់ការជូនដំណឹងជាសំឡេងដើម្បីដាស់តឿនអ្នកបើកបរ Lane Departure Alert
  • ប្រពន្ធ័រក្សារថយន្តឲ្យនៅគន្លងផ្លូវ Lane-Keep Assist
  • ប្រពន្ធ័kinematic Posture Control គឺជាប្រពន្ធ័ជួយរក្សារទួលតួរថយន្តមាននឹងផ្តល់នូវសម្ថភាពនៅពេលបើកផ្លូវកោងខ្លាំងដោយប្រពន្ធ័នឹងធ្វើកាត្រួតពិនិត្យទៅលើកង់ និងហ្វ្រាំង​ជាដើម ។

សូមបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានបន្ថែមអំពីចម្ងាយបើកបរ កម្រិតស៊ីសាំង និងតម្លៃ នឹងបង្ហាញចេញនៅពេលរថយន្តនេះត្រៀមចូលផលិតកម្មនាចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម