
[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តអគ្គិសនី Mazda EZ-6 ស៊េរីថ្មីចុងក្រោយ ដែលផលិតឡើងរវាងក្រុមហ៊ុន Changan-Mazda បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C-NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Mazda EZ-6 បានទទួលពិន្ទុទៅលើការ៖
- ការការពារអ្នកបើកបរ រួមទាំងអ្នករួមដំណើរបាន ៩៧ ភាគរយ
- ការពារគ្រោះថ្នាក់ពីការបុកប៉ះបាន ៩០,៨ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាពបាន ៨៨,០២ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវបាន ៧៩,៣៧ ភាគរយ
គួរឲ្យដឹងថា សម្រាប់លិទ្ធផលនេះ បានធ្វើឲ្យរថយន្ត Mazda EZ-6 ដែលផលិតនៅក្នុងប្រទេសចិននេះ បានក្លាយជារថយន្តដែលមានសុវត្ថិភាពខ្ពស់បំផុតលំដាប់ទី៣ ដែលបានធ្វើតេស្តចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C-NCAP បន្ទាប់ពីម៉ូដែល Xiaomi SU7 និងម៉ូដែល Zeekr Mix ៕