Mazda EZ-6 ចូលរោងចក្រនៅចិនហើយ ត្រៀមចេញលក់នៅចុងឆ្នាំនេះជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការប្រកាសបើកសង្វាក់ផលិតកម្មរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ Mazda EZ-6 នៅក្នុងថ្ងៃទី ១៧ ខែកក្កដាខាងមុខនេះនៅក្នុងទីផ្សារប្រទេសចិន ហើយអាចចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ ឫក៏ដើមឆ្នាំ២០២៥ ជាមួយម្លៃប៉ាន់ស្មានចាប់ពី ១៧ ១៧០ ដុល្លារ​ ដល់ ២១ ៨៥០ ដុល្លារ។

រថយន្តនេះនឹងផលិតឡើងនៅលើគ្រោងឆ្អឹង Changan EPA platform មានប្រវែងតួខ្លួនសរុប ៤ ៩២១ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៨៥ ម.ម ដោយទទួលបានប្រព័ន្ធម៉ាសុីនដំណើរការចំនួន ២ ជម្រើសរួមមាន៖
  • ជម្រើសប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង ដំណើរកាដោយម៉ាសុីនសុាំង JL473QJ របស់ Changan Deepal SL03 ទំហំ ៧០ គីឡូវ៉ាត់ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦០ គីឡូវ៉ាត់ ។
  • ជម្រើសប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដំណើរកាដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងសរុបបាន ១៩០ គីឡូវ៉ាត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានលក្ខណៈទាន់សម័យផងនិងស្ព័រផងដោយមានបំពាក់ប៉ាណាមុខហ្សីនរបស់ Mazda អមសងខាងដោយចង្កៀងមុខប្រភេទ LED ដ៏ស្លីម និងចង្កៀងក្រោយអូសកាត់ពីម្ខាងទៅម្ខាងព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និិងទ្វារដៃលាក់ជិតជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD និងអេក្រង់កម្សាន្តទំហំ ១៤,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, ដំបូល panoramic, ប្រព័ន្ធសម្លេង Sony ១៤ គ្រាប់, អំពូល ambient lighting ៦៤ ពណ៌ និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម