Mazda MX-30 Electric ឆ្នាំ២០២១ ចេញលក់នៅអូស្ត្រាលី តម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Mazda បានចាប់ផ្តើមទទួលការបញ្ជាទិញ សម្រាប់រថយន្តអគ្គិសនី MX-30 Electric នៅក្នុងប្រទេសអូស្ត្រាលីហើយ ដោយពេលនេះមានតែ ១០០គ្រឿងប៉ុណ្ណោះ ហើយនឹងដឹកឲ្យអតិថិជនចាប់ពីខែសីហា។

រថយន្ត SUV ខ្នាតតូចអត់ប្រើសាំងនេះ ផ្តល់ជម្រើសតែមួយម៉ូដែលប៉ុណ្ណោះសម្រាប់ប្រទេសខាងលើ គឺ Astina ដោយមានតម្លៃ ៦៥ ៤៩០ដុល្លារអូស្ត្រាលី ឬ ៥០ ៥៥០ដុល្លារអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda MX-30 Electric ម៉ូដែល Astina មានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញ, កាមេរ៉ា ៣៦០ដឺក្រេ, កញ្ចក់មើលក្រោយអូតូ, ដំបូលកញ្ចក់ Sunroof, ចង្កៀងមុខ LED, Smart Key, កុងទ័រ ៧អ៊ីញ, កៅអីមុខ និងដៃចង្កូតមានមុខងារកម្តៅ ព្រមទាំង អេក្រង់កម្សាន្ត ៨,៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម។

ចំពោះផ្នែកសុវត្ថិភាពវិញ MX-30 Electric ឆ្នាំ២០២១ មានបំពាក់មុខងារដូចជា emergency lane keeping with blind spot, road keep assist, front cross traffic alert, hill start assist, lane departure warning, lane keep assist, radar cruise control, smart brake support, driver monitoring, traffic sign recognition, tire pressure monitoring system និង ពោងសុវត្ថិភាពចំនួន ១០គ្រាប់។

សម្រាប់ទីផ្សារអូស្ត្រាលី Mazda ផ្តល់ជម្រើសពណ៌ជាច្រើន ដូចជា Ceramic Metallic, Jet Black Mica, Arctic White, Machine Grey Metallic និង Polymetal Grey Metallic។

រថយន្តនេះប្រើកញ្ចប់អាគុយអគ្គិនសីទំហំ ៣៥,៥គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលផ្តល់កម្លាំង ១៤៣សេះ និងចម្ងាយបើកបរ ២០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម