
យោងតាមការចុះផ្សាយព័ត៌មានពី Carcoops រថយន្ត Mazda ចំនួនបួនម៉ូដែលអាចនឹងត្រូវបញ្ឈប់ការផលិតនៅចុងឆ្នាំ២០២៥។រថយន្តទាំង ៤ម៉ូដែលកំពុងស្ថិតក្នុងបញ្ជីរង់ចាំការបញ្ឈប់ការផលិតរួមមាន៖ រថយន្ត Mazda2 supermini, CX-3, Mazda6 និងរថយន្ដអគ្គិសនី MX-30។
រថយន្ដ Mazda MX-30 ជារថយន្តអគ្គិសនីដែលផលិតដំបូងបង្អស់របស់ Mazda យោងតាមចុះផ្សាយពី Creative Trend ។ រថយន្ដមួយនេះ គ្រោងនឹងបញ្ចប់ការផលិតនៅខែមីនា ឆ្នាំ២០២៥ មូលហេតុដោយសារ ដោយសារមានតម្លៃរាងខ្ពស់ ប៉ុន្តែរយ:ចម្ងាយនៃការបើកបរបានជិត ជាហេតុធ្វើឲ្យពិបាកប្រកួតប្រជែងលើទីផ្សារ។
រថយន្ត Mazda2 Supermini ក៏ត្រូវបានគេរាយការណ៍ថាក៏ជិតដល់ទីបញ្ចប់ការផលិតដូចគ្នា។ រថយន្តមួយនេះបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១៤ ហើយបានទទួលការផ្លាស់ប្តូររូបរាងនៅឆ្នាំ ២០១៩និង២០២៣។ ការធ្វើបច្ចុប្បន្នភាពថ្មីបំផុត របស់វាបានមកដល់ក្នុងឆ្នាំ២០២៤ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការធ្វើបច្ចុប្បន្នភាពទាំងនោះហាក់ដូចជាសញ្ញាវិជ្ជមាន មិនគ្រប់គ្រាន់ដើម្បីឲ្យវាបន្តដំណើរទៅមុខទៀតទេ។ Mazda ត្រូវបានគេរាយការណ៍ថាគ្រោងនឹងបញ្ឈប់វាមុនដំណាច់ឆ្នាំ២០២៥។
រថយន្ត Mazda CX-3 ក៏នឹងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៥ ផងដែរ។ ទោះបីជាមានការផ្លាស់ប្តូររូបរាងក្នុងឆ្នាំ ២០១៨ និងការកែប្រែមួយចំនួនផ្សេងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ វាត្រូវបានបញ្ឈប់មិនឲ្យមានការដាក់លក់រួចហើយនៅអាមេរិកខាងជើង និងអឺរ៉ុប ប៉ុន្តែវានៅតែមានលក់នៅក្នុងប្រទេសជប៉ុន និងទីផ្សារអាស៊ីមួយចំនួន។
រថយន្ត Mazda6 ក៏ត្រៀមខ្លួនចាកចេញពីពិភពគុនក្នុងឆ្នាំនេះផងដែរ។ រថយន្ដនេះបានបង្ហាញដំបូងនៅក្នុងឆ្នាំ ២០១២ ហើយវាក៏មានការផ្លាស់ប្តូររូបរាងមួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះផងដែរ ទោះបីជាយ៉ាងណាក៏រថយន្ដមួយនេះ មិនសូវទទួលបានការគាំទ្រនិងមានទាក់ទាញគ្រប់គ្រាន់ ដើម្បីរក្សាភាពតាមទាន់និន្នាការទីផ្សារដែលកំពុងផ្លាស់ប្តូរនាពេលបច្ចុប្បន្ននោះទេ៕