Mazda ចាប់ផ្ដើមផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅរោងចក្រជប៉ុន

Mazda បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​គឺ​ម៉ូដែល MX-30 កាល​ពី​ថ្ងៃ​ទី ២០ ខែ​ឧសភា​កន្លង​ទៅ ដែល​ផលិត​នៅ​រោងចក្រ​ Uhina លេខ​មួយ​ ក្នុង​ក្រុង Hiroshima ប្រទេស​ជប៉ុន។

រថយន្ត​ MX-30 ដែល​ផលិត​នៅ​ជប៉ុន​ត្រូវ​បាន​ឌីហ្សាញ​ឡើង​សម្រាប់​ទីផ្សារ​អឺរ៉ុប។ តម្លៃ​របស់​ MX-30 នៅ​អឺរ៉ុប​គឺ​មាន​ចាប់​ពី​ប្រមាណ ៣៧ ៤៣០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda MX-30 គឺ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ដែល​ផលិត​កម្លាំង​បាន​ ១៤៣សេះ ដែល​វា​បាន​ថាមពល​ពី​អាគុយ​លីចូម​ចំណុះ ៣៥,៥ គីឡូវ៉ាត់​ម៉ោង។ តាម​ការ​ធ្វើ​តេស្ត​របស់ WLTP បាន​ឲ្យ​ដឹង​ថា​រថយន្ត​អគ្គិសនី​នេះ​អាច​ជិះ​បាន​ចម្ងាយ ២០០ គ.ម ពេល​សាក​ភ្លើង​ពេញ ជា​រយៈ​ចម្ងាយ​មួយ​ដែល Mazda និយាយ​ថា​អាច​បំពេញ​ចិត្ត​អតិថិជន​នៅ​អឺរ៉ុប​បាន។

អាគុយ​របស់​រថយន្ត MX-30 អាច​សាក​​ពី​ ០ ដល់ ៨០% ក្នុង​ពេល​ប្រហែល ៤០នាទី ដោយ​ប្រើ​ប្រាស់​ឆ្នាំង​សាក DC។ អតិថិជន​នៅ​អឺរ៉ុប​អាច​ធ្វើ​ការ​កុម្ម៉ង់​រថយន្ត MX-30 ចាប់​ពី​ពេល​នេះ ដែល​នឹង​មាន​ដាក់​លក់​ចាប់​ពី​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ នេះ៕​​

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម