McLaren បញ្ជាក់អំពីឡានថ្មីអាចស្ទុះដល់ ៩៦ គ.ម/ម៉ ប្រើពេលតែ ២,៣ វិនាទី

ជួប​និយាយ​ជា​មួយ​​វិបសាយ Car and Driver លោក Mike Flewitt ជា​នាយក​ប្រតិបត្តិ​របស់​ McLaren បាន​បង្ហាញ​ថា​​គ្រោង​ឆ្អឹង​រថយន្ត​ជំនាន់​ថ្មី​នឹង​ត្រូវ​ប្រកាស​នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​។

លោក​បាន​បង្ហាញ​ថា​រថយន្ត​ថ្មី​ដំបូង​ដែល​ប្រើ​គ្រោង​ឆ្អឹង​ថ្មី នឹង​ត្រូវ​ប្រកាស​ចេញ​មុន​ដាច់​ឆ្នាំ ២០២០ ហើយ​នៅ​ចេញ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ដើម​ឆ្នាំ ២០២១។ ​នៅ​រយៈពេល ៣ ទៅ ៤ ឆ្នាំ​បន្ទាប់​ ត្រកូល​រថយន្ត McLaren នឹង​ប្រើ​ម៉ាស៊ីន​​​សាំង​គួប​នឹង​អគ្គិសនី​ទាំង​អស់​ផង​ដែរ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​មួយ​ក្នុង​ចំណោម​រថយន្ត​ម៉ូដែល​ថ្មី​គឺ​នឹង​ជា​រថយន្ត​មហា​កម្លាំង ដែល​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ២,៣ វិនាទី​ប៉ុណ្ណោះ។ លោក​នាយក​ប្រតិបត្តិ​បាន​ប្រាប់​ទៀត​ថា​ រថយន្ត​ថ្មី​នឹង​នឹង​មាន​បំពាក់​ប្រព័ន្ធ​បើកបរ​វិល​​កង់​ទាំង​អស់​ ហើយ​វា​ទំនង​ជា​ប្រើ​ម៉ាស៊ីន​ ៨ ស៊ីឡាំង ចំណុះ ៤,០ លីត្រ Twin-Turbo ដូច​មុន។ ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​ម៉ាស៊ីន​ ៦ ស៊ីឡាំង ថ្មី​មាន​ទម្ងន់​ស្រាល​ សម​ជា​មួយ​ប្រព័ន្ធ Hybrid៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម