[ទីផ្សារបរទេស] ក្នុងកិច្ចសម្ភាសន៍ជាមួយ Automotive News អ្នកចាត់ការផ្នែកយុទ្ធសាស្ត្រផលិតផលរបស់ McLaren ឈ្មោះ Jamie Corstorphine បានលើកឡើងពីសក្តានុពលនៃរថយន្ត SUV ខណៈដែលក្រុមហ៊ុននេះមិនទាន់មានរថយន្ត SUV នៅឡើយ។
Jamie Corstorphine បានលើកឡើងថា ៖ “អ្វីដែលសំខាន់គឺផ្ដល់ជូននូវរថយន្តដែលទូលាយជាងមុខ ឬមានសមត្ថភាពសម្រាប់អតិថិជន McLaren ដើម្បីចែករំលែកបទពិសោធន៍ជាមួយមនុស្សកាន់តែច្រើន។ និយាយថាខ្ពស់ប៉ុណ្ណា ថាវាគឺជា Crossover ឬយ៉ាងណា គឺនឹងត្រូវសម្រេចនាពេលខាងមុខ ហើយការពិតទៅមិនទាន់មានការកំណត់ច្បាស់លាស់ឡើយពេលនេះ។ ប្រសិនបើយើងគ្រោងធ្វើអ្វីម្យ៉ាង មិនថាវាជាផលិតផលប្រភេទនេះ ឬប្រភេទនោះ ការធ្វើតេស្តសម្រាប់យើងគឺ យើងអាចបង្ហាញច្បាស់លាស់ពីអត្តសញ្ញាណរបស់ McLaren។”
ការលើកឡើងរបស់អ្នកចាត់ការរូបនេះ មានន័យថារថយន្ត SUV ដំបូងរបស់ McLaren នឹងត្រូវមានការរង់ចាំយូរក្នុងការបានឃើញរូបរាងរបស់វា។ ការប្រកាសចេញរថយន្ត SUV បញ្ជាក់ពីការផ្លាស់ប្ដូរទិសដៅ ១៨០ដឺក្រេ ធៀបនឹងពេលដែលលោក Mike Flewitt នៅធ្វើជានាយកប្រតិបត្តិ។
រំលឹកថាលោក Mike ធ្លាប់លើកឡើងថាមិនគួរមានរថយន្ត SUV សម្រាប់ McLaren នោះទេ ប៉ុន្តែអ្នកស្នងតំណែងបន្ទាប់ពី Michael Leiters មើលឃើញផ្ទុយពីនេះវិញ៕