ក្រុមហ៊ុនរថយន្ត McLaren កំពុងតែចង់លក់ទីស្នាក់ការនៅក្នុងទីក្រុង Woking ប្រទេសអង់គ្លេស ជាមួយផែនការទិញបង់រំលស់មកវិញ ដើម្បីជួយសម្រួលដល់ស្ថានភាពលំបាកដែលខ្លួនជួបប្រទះនាឆ្នាំ ២០២០ នេះ។
ក្រុមហ៊ុនរថយន្តអង់គ្លេសនេះអាចលក់ទីស្នាក់ការរបស់ខ្លួនបានក្នុងតម្លៃដល់ ២០០លានផោន ដែលស្មើនឹងប្រមាណ ២៥៦ដុល្លារ ហើយក្រុមហ៊ុនបានបញ្ជាក់ថាខ្លួននឹងមិនរើចេញពីទីស្នាក់ការនេះឡើយក្រោយពីការលក់ ហើយការលក់គឺមិនមានផលប៉ះពាល់ដល់កិច្ចការងារប្រចាំថ្ងៃរបស់ខ្លួននោះទេ។
កាលពីថ្មីៗនេះ McLaren បានបង្ហាញឲ្យដឹងថាចំណូលផ្នែកយានយន្តរបស់ខ្លួនមានចំនួនប្រមាណ ១៨៣លានដុល្លារប៉ុណ្ណោះនៅរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២០ ដែលធៀបនឹងឆ្នាំ ២០១៩ ចំណូល ៦ខែដំបូង មានរហូតដល់ប្រមាណ ៧៥៨លានដុល្លារ៕